ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក ៖ លោក ឡាយ សុមេធី ប្រធានមន្ទីរប្រៃសណីយ៍ ខេត្តក្រចេះពុករលួយ

រឿងអាស្រូវជាច្រើនរបស់ លោក ឡាយ សុមេធី ប្រធានមន្ទីរប្រៃសណីយ៍ និង ទូរគមនាគមន៍ខេត្តក្រចេះ ត្រូវបានមន្ត្រីថ្នាក់ក្រោមទម្លាយឲ្យដឹងថា ក្នុងពេលដែលរាជរដ្ឋាភិបាល បានខិតខំ កែទម្រង់នឹងលុបបំបាត់ អំពើពុករលួយ បែរជាប្រធានមន្ទីរខាងលើ ប្រឹងពុករលួយដើម្បីចង់ក្លាយជាអ្នកមានធំនៅក្នងខេត្ត។

ប្រភពចំណូលសំខាន់របស់លោក ឡាយ សុមេធី ចាប់តាំងពីឡើងជាប្រធានមន្ទីរ រហូតដល់សព្វថ្ងៃគឺគ្មានអ្វីក្រៅពីការកិបកេងថវិកាជាតិ សម្រាប់ចំណាយលើការងារផ្សេងៗ របស់មន្ទីរ ប៉ុន្តែចំណូលធំរបស់គាត់នោះគឺការបំប់ៅងការចំណាយ ក្នុងការជុសជុល និង ធ្វើអគារមន្ទីរជាបន្តបន្ទាប់ ដែលក្នុង១ឆ្នាំៗ រូបគាត់អាច់ចំណេញប្រាក់មិនតិចជាង ១០០ លានរៀល។ ការចំណេញច្រើនបំផុត របស់លោប្រធាន់មន្ទីរគឺនៅឆ្នាំ២០១៦ កន្លងទៅនេះតាមរយៈការ ជួសជុលពង្រីកអគាររដ្ឋបាល និងសាលប្រជុំ គម្រោង២ជាន់ (ដំណាក់កាលទី១) របស់មន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្ត សម្រាប់ឆ្នាំ២០១៦ តែម្ដង។ ព្រោះឆ្នាំមុនមុនគម្រោងដូចនេះ ស្ថិតនៅលទ្ធកម្មខេត្ត ដែលមានអភិបាលខេត្តជាប្រធាន ។

សម្រាប់ឆ្នាំ២០១៦ លទ្ធកម្មប្រធានមន្ទីរលោក ឡាយ សុមេធី ជាប្រធានក្រុមលទ្ធកម្ម ជ្រើសក្រុមហ៊ុនមកសាងសងនឹងជុសជុលដោយខ្លួនឯង ប៉ុន្តែអ្វីដែលគេឃើញ ការសាងសង់នឹងជុសជុល ឆ្នាំ២០១៦ គឺលទ្ធផលទទួលបានសឹងមិនបានពាក់កណ្ដាល នៃថវិកាចំណាយ។ នេះបញ្ជាក់ថា មានអំពើពុករលួយយ៉ាងខ្លាំង។ ក្រៅពីនោះលោក ឡាយ សុមេធី បានកឹបកេងថវិកាចំណាយផ្នែករដ្ឋបាល និងជុសជុលសម្ភារបច្ចេកទេស និងប្រេង សរុបជាប្រាក់ ក្នុង១ឆ្នាំមិនតិចជាង៥០លានរៀល។

អ្វីដែលសំខាន់លោក ឡាយ សុ មេធី បានបង្ខំឲ្យមន្ត្រី ដែលបំពេញបេសកម្ម ត្រូវយកលុយដែលបានពីបេសកម្ម មួយផ្នែកសម្រាប់ជូនរូបគាត់ និងបានហាមមិនអោយមន្ត្រីទម្លាយរឿងនេះចេញក្រៅទេ ។ សរុបក្នុងរយៈពេល២ឆ្នាំជាប់គ្នានេះ លោក ឡាយ សុមេធី ទទួលបានប្រាក់ពីការកឹបកេងថវិកាជាតិលើគ្រប់ផ្នែកចំណាយ មិនតិចជាង៤០០លានរៀលនោះឡើយ ៕