ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក ៖ អគ្គនាយកកាំកុងត្រូលត្រូវមន្រ្តីក្រោមឱវាទនិយាយពីភាពមិនប្រក្រតីការងារ

មន្រ្តីរាជការបម្រើការងារនៅអគ្គនាយកដ្ឋានកាំកុងត្រូល បានបញ្ជាក់កាលពីពេលថ្មីៗនេះថា រឿងអាស្រូវរបស់លោក ម៉ក់ ពេជ្ជរិទ្ធ បានកើតមានតាំងពីលោកក្លាយជាអគ្គនាយកនៃអគ្គនាយកដ្ឋានកាំកុងត្រូលមកម្ល៉េះ តែថ្នាក់លើហាក់មិនខ្វល់នឹងការរិះគន់ឡើយ។ ប្រភពដដែលបានបញ្ជាក់ថា ករណីនេះក្រសួងពាណិជ្ជកម្ម មិនត្រូវមើលរំលងពីភាពអសកម្មរបស់លោក ម៉ក់ ពេជ្ជរិទ្ធ និងបក្ខពួកនោះទេ។

ការត្រួតពិនិត្យទំនិញគ្រប់ប្រភេទ និងបង្ក្រាបអំពើក្លែងបន្លំ ជាបញ្ហារសើបជាងគេរបស់ជំនាញកាំកុងត្រូល ព្រោះមិនបានខិតខំប្រឹងប្រែងបង្ក្រាបរាល់ទំនិញម្ហូបអាហារដែលហូរចូលពីប្រទេសជិតខាង ធ្វើឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋឲ្យបានល្អឡើយ។ ក្រុមឈ្មួញបានបង្ហើបថា នៅតាមមាត់ច្រកទ្វារព្រំដែនសព្វថ្ងៃនេះមិនត្រឹមតែមានករណីនាំចូលទំនិញគេចពន្ធចូលកម្ពុជានោះទេ តែក៏មានករណីនាំចូលទំនិញខូចគុណភាពដែលទំនិញទាំងនោះត្រូវបានប្រទេសគេមិនអនុញ្ញាតឲ្យប្រើប្រាស់ឡើយ។

NKD-36x6_outline

ការបំពេញការងារមិនត្រឹមត្រូវរបស់ លោក ម៉ក់ ពេជរិទ្ធ ជាច្រើនឆ្នាំកន្លងមក បានបង្កឲ្យប្រជាពលរដ្ឋ ខ្មែរទទួលរងផលប៉ះពាល់ដូចជាជំងឺ ក្រពះ ពោះវៀន ទឹកនោមផ្អែម និងរងគ្រោះថ្នាក់ដល់ជីវិតក៏មាន។ បញ្ហាទាំងនោះផ្ដើមចេញពីបញ្ហាចំណីអាហារដែលនាំចូលខ្វះការត្រួតពិនិត្យហើយអាហារទាំងនោះភាគច្រើនខូចគុណភាព៕

ae