ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក ៖ អាជ្ញាធរខេត្តមណ្ឌលគិរីទទួលស្គាល់បញ្ហាបទល្មើសព្រៃឈើ

អភិបាលខេត្តមណ្ឌលគិរី លោក ស្វាយ សំអ៊ាង ហាក់មិនមានចំណាត់ការម៉ឺងម៉ាត់គ្រប់ គ្រាន់ ក្នុងការបង្ក្រាបបទល្មើសព្រៃឈើនោះទេ នៅគ្រាដែលគេដឹងថា ប្អូនប្រុសរបស់ លោកម្នាក់ឈ្មោះ ឃុន មានជាប់ពាក់ព័ន្ធនឹងរបររកស៊ីខុសច្បាប់នេះដែរ ។ ដូច្នេះវាជាការ លំបាករបស់លោកអភិបាល ក្នុងការ «ប៉ះ» សាច់របស់ឯង ។ ការដែលមិនអាច «ប៉ះ» សាច់ របស់ឯងមួយនេះ វាជាគំរូអាក្រក់ និងនាំឲ្យអ្នកផ្សេងអាចបង្កបទល្មើសបានដែរ ។

លោកអភិបាលខេត្តត្រូវប្រជាពលរដ្ឋមើលឃើញថា ស្ថិតនៅក្រោមឥទ្ធិពលឈ្មួញ ពីព្រោះ សូម្បីតែឈ្មួញកំពុងសាងសង់ស្ថានីយប្រេងនៅកណ្តាលក្រុងសែនមនោរម្យ លើដីសួន ច្បារសាធារណៈ ក៏លោកមិនហ៊ានក្អក (Sic) ។ មិនហ៊ានក្អកឬមួយក៏លោកទទួលបានផល ប្រយោជន៍ពីឈ្មួញក្នុងការកសាងសួនច្បារនេះ ។ ពលរដ្ឋក្រុងសែនមនោរម្យ ក៏ដូចជាភ្ញៀវ ជាតិខ្មែរគក់ទ្រូងគ្រប់គ្នារឿងដីសួនច្បារនេះ ។

ក្រៅពីបញ្ហានេះ អំណាចពួកឈ្មួញ ឬមន្ត្រីមានលុយល្ងង់ដប់គត់មួយចំនួន ក៏អាចប្រើទឹក ប្រាក់ក្រឡុកពេញខេត្តនេះបាន ។ មន្ត្រីម្នាក់ដែលត្រូវក្រសួងមួយសម្រេចបណ្តេញចេញ ទៅហើយនោះ ស្រាប់តែមានវត្តមាននៅក្នុងខេត្តមណ្ឌលគិរីប្រជែងយកតំណែងគេឯងថែម ទៀត ។ គេប្រាប់ថាមន្ត្រីនោះចំណាយប្រាក់ឲ្យថ្នាក់ដឹកនាំខេត្តច្រើនសន្ធឹកប្រហាក់ប្រហែលរថយន្តមួយគ្រឿង ទើបថ្នាក់ដឹកនាំខេត្តលូកដៃក្រឡុកមន្ទីរមួយឲ្យវិលវល់ ។

មន្ត្រីរាជការខេត្តមណ្ឌលគិរីនិយាយថា ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃគួរមើលលោក ស្វាយ សំអ៊ាង អភិបាលខេត្តនេះផង ៕