ព័ត៌មានទាន់ហេតុការណ៍៖

ខ្សែការពារប្រេស៊ីល Alves រៀបការជាមួយតារាបង្ហាញម៉ូតអេស្ប៉ាញ

កីឡាករ Dani Alvesខ្សែការពារសញ្ជាតិប្រេស៊ីលបានរៀបការ ជាមួយនឹងតារាបង្ហាញ ម៉ូដអេស្ប៉ាញ Joana Sanz យ៉ាងសម្ងាត់បំផុតនៅលើកោះ Ibiza។

ពួកគេទាំងពីរនាក់បានស្លៀកសម្លៀកបំពាក់ពណ៌ស យ៉ាងស្រស់ស្អាត ដើម្បីប្រារព្ធពិធីអាពាហ៍ពិពាហ៍របស់ពួកគេ នៅលើកោះនៃប្រទេសអេស្ប៉ាញ។

Joana Sanzជាតារាបង្ហាញម៉ូដវ័យ២៣ឆ្នាំស្អាតដែលមានអ្នក គាំទ្រនាងលើបង្ហាញសង្គម Instagram ចំនួន៣៤ម៉ឺន៦ពាន់នាក់។ ចំណែកកីឡាករDani Alvesជិតឈានដល់កិច្ចព្រម ព្រៀងផ្លាស់ពី ក្រុមJuventusមកកាន់ក្លិប Man City ហើយបើទោះបីជាមានការចាប់ អារម្មណ៍ខ្លាំងពីសំណាក់ក្លិបបារាំង Paris Saint-Germain ក៏ដោយ ៕ ដេវីត

NKD-36x6_outline