ព័ត៌មានទាន់ហេតុការណ៍៖

ខ្សែការពារប្រេស៊ីល Dani Alves ចង់វិលត្រឡប់ទៅកាន់ទ្រនំចាស់ Barcelona វិញ

ខ្សែការពារសញ្ជាតិប្រេស៊ីល Dani Alves របស់ក្លិបបារាំង Paris Saint-Germain បានថ្លែងថា គាត់ពិតជាចង់វិលត្រឡប់ទៅកាន់ក្លិបចាស់ Barcelonaខ្លាំងណាស់។

កីឡាករវ័យ៣៤ឆ្នាំរូបនេះបានចាកចេញពីក្រុមយក្សអេស្ប៉ាញ Barcelona ក្នុងឆ្នាំ ២០១៦ក្រោយឈ្នះពានចំនួន២៣ ហើយទៅចូលរួមជាមួយនឹងក្រុមសេះបង្កង់ Juventusនៅអ៊ីតាលី ។

Dani Alvesក៏បានបន្តដំណើរមកលេងឲ្យ Paris Saint-Germain នៅក្នុងឆ្នាំ២០១៧ ហើយពេលនេះគាត់ហាក់បីដូចជានឹកក្លិបចាស់Barcelonaក្រៃលែងដោយបញ្ជាក់ថាប្រសិនបើក្លិបនេះទាក់ទងមកគាត់ គាត់នឹងផ្លាស់ទៅថ្ងៃភ្លាមៗតែម្តង។ គាត់បានថ្លែងថា “ខ្ញុំចាកចេញទាំងក្តីឈឺចាប់។ ខ្ញុំចង់បង្កើតប្រវត្តិសាស្រ្តដ៏អស្ចារ្យនៅក្នុងក្រុម Barcelona តែបែរជាត្រូវចាកចេញក្រោយលេងបាន៨ឆ្នាំ និងឈ្នះ២៣ពាន” ៕ ដេវីត