ព័ត៌មានទាន់ហេតុការណ៍៖

ខ្សែការពារអន្តរជាតិអេស្ប៉ាញ Sergio Ramos បំបែកកំណត់ត្រាថ្មីមួយនៅ La Liga

កីឡាករ Sergio Ramos ខ្សែការពារអន្តរជាតិអេស្ប៉ាញ បានបំបែកកំណត់ត្រាថ្មីមួយក្លាយទៅជាកីឡាករដែលទទួលបានកើតក្រហមច្រើនជាងគេបង្អស់នៅក្នុងក្របខ័ណ្ឌអេស្ប៉ាញ La Liga។

ខ្សែការពារវ័យ៣១ឆ្នាំរូបនេះបានទទួលកាតក្រហមទី១៩ដែលជាចំនួនច្រើនជាងគេ បំផុត នៅពេលក្រុមReal Madridប្រកួតស្មើនឹងក្រុម Athletic Bilbao ដោយលទ្ធផល 0-0។

នៅក្នុងការប្រកួតនោះកីឡាករSergio Ramosបានទទួលកានលឿងនៅនាទីទី១១ ហើយជិតចប់ការប្រកួតក្នុងនាទីទី៨៦ក៏ទទួលបានកាតលឿងមួយទៀតហើយត្រូវអាជ្ញា កណ្តាលផ្តល់កាតក្រហមបណ្តេញចេញពីការប្រកួតតែម្តង។

NKD-36x6_outline

គួរបញ្ជាក់ថា ក្លិប Real Madrid ហាក់បីដូចជាលេងមិនសូវល្អឡើយកំពុងតែឈរលេខ រៀងទី៤មាន២៨ពិន្ទុតាមពីក្រោយក្រុមលេខ១ Barcelona រហូតដល់ទៅ៨ពិន្ទុ ៕ ដេវីត