ព័ត៌មានទាន់ហេតុការណ៍៖

ខ្សែដៃ Sgnl អនុញ្ញាតអោយអ្នកស្តាប់ការហៅទូរស័ព្ទតាមរយៈម្រាមដៃរបស់អ្នក

Innomdle Lab គឺជាក្រុមហ៊ុនដំបូងរបស់កូរ៉េខាងត្បូងដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនអេឡិចត្រូនិក Samsung ហើយវាត្រៀមខ្លួនដើម្បីបង្ហាញផលិតផលដំបូងរបស់ខ្លួនគឺ Sgnl ដែលជាខ្សែដៃផងជានាឡិកាផងដែលផ្តល់ឲ្យអ្នកប្រើអាចទទួលនិងស្តាប់ទូរស័ព្ទតាមម្រាមដៃ។ នៅពេលដែលអ្នកភ្ជាប់វាជាមួយទូរស័ព្ទ អ្នកអាចលឺអ្នកហៅដោយគ្រាន់តែដាក់ម្រាមដៃទៅត្រចៀករបស់អ្នក។ រំញ័ររបស់វាចាប់ផ្តើមពីកដៃទៅចុងម្រាមដៃរបស់អ្នក។

NKD-36x6_outline

ឧបករណ៍នេះក៏មានមុខងារតាមដានចលនានិងកាយសម្បទាផងដែរ ហើយវាអាចពាក់សមជាមួយនឹងនាឡិកា អាលុយមីញ៉ូម ឬនាឡិកាដៃឆ្លាតវែង ឬពាក់ដោយតែជាកងដៃ។ គុណភាពសំឡេងមានលក្ខណៈសមរម្យ ក្នុងការធ្វើតេស្តខ្លី ហើយ Innomdle និយាយថា Sgnl នឹងមានលើទីផ្សានៅខែមីនា ដូច្នេះយើងមិនចាំយូរពេកទេដើម្បីដឹងពីរបៀបដែល វាដំណើរការបាន៕ ហេង លក្ខិណា