ព័ត៌មានទាន់ហេតុការណ៍៖

ខ្សែបម្រើស្បែកខ្មៅ N’Golo Kante របស់តោខៀវឈ្នះពានរង្វាន់កីឡាករឆ្នើម

កីឡាករសញ្ជាតិបារាំង N’Golo Kante ខ្សែបម្រើរបស់ក្លិបតោខៀវ Chelsea បានទទួលពានរង្វាន់ជាកីឡាករឆ្នើមពីសមាគមអ្នកសរសេរព័ត៌មានបាល់ទាត់ (Football Writer’s Association Footballer of the Year) សម្រាប់ឆ្នាំ២០១៧នេះ។

ខ្សែបម្រើស្បែកខ្មៅវ័យ២៦បានជួយឲ្យ Leicester City ឈ្នះជើងឯក Premier League រដូវកាលមុន ហើយក្លិបថ្មី Chelsea ក៏កំពុងខិតទៅជិតតំណែងលីកកំពូលអង់គ្លេសនៅរដូវកាលនេះដែរ។

NKD-36x6_outline

ចំណែកខ្សែបម្រើអន្តរជាតិបែលហ្សុិក Eden Hazard ដែលជាមិត្តរួមក្រុមរបស់ Kanteទទួលចំណាត់ថ្នាក់លេខ២ ហើយខ្សែបម្រើអង់គ្លេស Dele Ali របស់ក្លិបមាន់ខ្នាយមាស Tottenah Hotspur ទទួលចំណាត់ថ្នាក់លេខ៣ ៕ ដេវីត