ព័ត៌មានទាន់ហេតុការណ៍៖

ខ្សែបម្រើអាល្លឺម៉ង់Emre Canផ្លាស់ពីហង្សក្រហមក្រហមមកកាន់សេះ បង្កង់ក្នុងថ្លៃឈ្នួល១៣ម៉ឺន៥ពាន់ផោនក្នុងមួយសប្តាហ៍

ក្លិបបាល់ទាត់ Juventusម្ចាស់ជើងឯកអ៊ីតាលីSerie Aបានបញ្ជាក់ថា ពួកគេបានទិញខ្សែបម្រើអាល្លឺម៉ង់Emre Canពីក្រុមហង្សក្រហមLiverpool ដោយគ្នាតម្លៃខ្លួននៃការផ្ទេរឡើយ។

កីឡាករវ័យ២៤ឆ្នាំរូបនេះបានចុះហត្ថលេខាលេងឲ្យក្រុមសេះបង្កង់Juventusរយៈពេល៤ឆ្នាំដោយទទួលបានថ្លៃឈ្នួល១៣ម៉ឺន៥ពាន់ផោនក្នុងមួយសប្តាហ៍។ ខ្សែបម្រើ Emre Canនឹង ក្លាយទៅជាកីឡាករផ្លូវការរបស់ក្រុមJuventusនៅថ្ងៃទី១ ខែកក្កដាខាងមុខ ។

Emre Canរកបាន១៤គ្រាប់ឲ្យក្រុមហង្សក្រហម Liverpool ក្នុងចំណោមការបង្ហាញខ្លួន១៦៧លើក ហើយធ្លាប់លេងឲ្យក្រុមជម្រើសជាតិ អាល្លឺម៉ង់២០ប្រកួត តែមិនបានលេងនៅWorld Cupឆ្នាំនេះឡើយ ៕ ដេវីត