ព័ត៌មានទាន់ហេតុការណ៍៖
New Peace Studio

ខ្សែបម្រើ Sane ត្រូវបានលុបឈ្មោះចេញពីក្រុមអាល្លឺម៉ង់មុន World Cup នៅរុស្ស៊ី

ខ្សែបម្រើស្លាប Leroy Sane របស់ក្លិប Manchester City ត្រូវបានលុបឈ្មោះចេញពីក្រុម បាល់ទាត់ជម្រើសជាតិអាល្លឺម៉ង់ដោយមិននឹកស្មានដល់ នៅមុនពេលយុទ្ធនាការ World Cup នៅរដូវក្តៅនេះ។

ខ្សែបម្រើវ័យ២២ឆ្នាំរូបនេះ មិនមានវត្តមានក្នុងបញ្ជីឈ្មោះក្រុមកីឡាករទាំង ២៣នាក់ចុងក្រោយឡើយ ខណៈដែលលោក Joachim Low បានសម្រេចចិត្តជ្រើស រើសយកកីឡាករ Julian Brandt និង Sebastian Rudy ជំនួសវិញ។ Sane បានស្ថិតក្នុងទម្រង់លេងយ៉ាងល្អឥតខ្ចោះក្នុងរដូវកាលឆ្នាំ២០១៧-២០១៨ តាមរយៈការឈ្នះពានកីឡាករវ័យក្មេងឆ្នើមប្រចាំឆ្នាំរបស់ PFA ប៉ុន្តែបានក្លាយជា កីឡាករដ៏ល្បីម្នាក់ដែលត្រូវអវត្តមានពីក្រុមជម្រើសជាតិទៅវិញ ។

ក្រុមបាល់ទាត់ជម្រើសជាតិអាល្លឺម៉ង់ មិនធ្លាប់ដណ្តើមបានជ័យជម្នះ១លើកសោះ បើគិតចាប់តាំងពីឈ្នះសិទ្ធិទៅប្រកួតក្នុង World Cup ក្នុងប្រទេសរុស្ស៊ី ខណៈដែលការប្រកួតចុងក្រោយបំផុតរបស់ពួកគេបានបញ្ចប់ដោយការចាញ់ក្នុងលទ្ធផល ២-១ ក្រោមស្នាដៃក្រុមជម្រើសជាតិអូទ្រីស។ បណ្តាញសារព័ត៌មានជាច្រើនក្នុងប្រទេសអាល្លឺម៉ង់ បានចេញផ្សាយថា Sane បានធ្លាក់ចេញពីក្រុមកីឡាករទាំង ២៣នាក់ ដោយសារតែការបង្ហាញពីទម្រង់លេងមិនបានល្អរបស់ក្នុងការប្រកួតមិត្តភាពអន្តរជាតិ។

លោក Low បានខកចិត្តដោយសារតែខ្សែបម្រើស្លាបរូបនេះ មិនអាចបង្ហាញពីទម្រង់លេងដ៏ល្អរបស់គេដូចក្នុងក្លិប Man City សម្រាប់ប្រទេសរបស់គេ ក្រោយពីមិនអាចរកបានគ្រាប់បាល់ និងជួយឲ្យមិត្តរួមក្រុមខ្លួនរកបានតែ១គ្រាប់គត់ ក្នុងការបង្ហាញ១២លើកចុងក្រោយសម្រាប់អាល្លឺម៉ង់ ។

ខ្សែ​ការពារ​ស្លាបរបស់ក្លិប Manchester City កីឡាករ Kyle Walker បាន​បង្ហោះ​រូប​ថត​មួយ​ក្នុង Instagram ដោយ​បាន​សរសេរ​ថា “នៅ​ពេល​ដែល​អ្នក​ដឹង​ថា Leroy Sane នឹង​មិន​បាន​ចូល​រួម ក្នុង World Cup”។ ខ្សែ​ការពារ​អង់គ្លេស​ទំនង​សំដៅ​ទៅ​លើ ការ​សម្រេច​ចិត្ត​របស់​គ្រូ​បង្វឹក​ជម្រើស​ជាតិ​អាល្លឺម៉ង់ Joachim Low ក្នុង​ការ​កាត់​ឈ្មោះ Sane ពី​បញ្ជី​ឈ្មោះ​កីឡាករ​ទាំង ២៣ រូប​ដែល​នឹង​ត្រូវ​ទៅ​រុស្ស៊ី​ដើម្បី​ទៅ​លេង​ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់​ដ៏​ធំ​មួយ​នេះ។

ភ្លាមៗនោះកីឡាករ​ Sane បាន​ចូល​ទៅ​បញ្ចេញ​យោបល់​បែប​កំប្លែង​ខាង​ក្រោម​រូប​ភាព​នោះ ដោយ​បាន​និយាយ​ថា Walker “សំណាង​” ហើយ​ដែល​មិន​បាន​លេង​ប៉ះ​ខ្លួន។

សូម​បញ្ជាក់​​ថា កាល​ពី​រសៀល​ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៨ ខ្សែ​ស្លាប​វ័យ​ក្មេង Sane ត្រូវ​បាន​ប្រកាស​ថា​មិន​បាន​ទៅ​លេង​ World Cup ខាង​មុខ​ឡើយ ដោយ​មិន​បាន​ជាប់​ក្នុង​ឈ្មោះ​បញ្ជី​កីឡាករ​ទាំង ២៣ រូប​របស់​ក្រុម​ជម្រើស​ជាតិ​អាល្លឺម៉ង់។ បើ​តាម​គ្រូ​បង្វឹក Low បានថ្លែងថា ការ​សម្រេច​ចិត្ត​នេះ​គឺ​ជា ការ​សម្រេច​ចិត្ត​ដ៏​សែន​ប្រកៀក​ប្រកិតបំផុត ដោយ​លោក​បាន​ជ្រើស​យក​ខ្សែ​ស្លាប Julian Brandt របស់ Bayer Leverkusen ជា​ជាង​កីឡាករ​ឡើង​ជើង Manchester City។ លោក Low មិន​បាន​បញ្ជាក់​ឡើយ​ពី​មូល​ហេតុ​នៃ​ការ​ជ្រើស​បែប​នេះ ប៉ុន្តែ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​មួយ​ចំនួន បាន​លើក​ឡើង​ថា Brandt មាន​”ទម្រង់​លេង​បែប​ការពារ” ជាង Sane ។

ជាមួយគ្នានោះកីឡាករ Sane បាន​បង្ហោះ​សារ​ក្នុង Instagram របស់​ខ្លួន ដើម្បី​អរគុណ​អ្នក​គាំទ្រ​ចំពោះ​ការ​ផ្ដល់​កម្លាំង​ចិត្ត។ ក្នុង​សារ​ដដែល​កីឡាកររូបនេះបាន​សម្ដែង​ការ​អាក់អន់​ស្រពន់​ចិត្ត ដែល​មិន​បាន​ចូល​លេង World Cup លើក​នេះ ប៉ុន្តែ​រូបគេបាន​សន្យា​ថា​នឹង​ខំ​ប្រឹង​ប្រែង​បន្ត ដើម្បី​អាច​ត្រឡប់​មក​ជួយ​ក្រុម​ជម្រើស​ជាតិ​នា​ពេល​ខាង​មុខ។ កីឡាករ​អាល្លឺម៉ង់​ក៏​បាន​ជូន​ពរ​ក្រុម​ជម្រើស​ជាតិ​ខ្លួន​ឲ្យ​មាន​សំណាង​ល្អ​ក្នុង​កម្មវិធី​ប្រកួត​ដ៏​ធំ​ខាង​មុខ ។

ខាងក្រោមនេះគឺជាលទ្ធផលនៃការប្រកួតកាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៨៖

World – Friendlies – Friendlies 1
FT Russia 1 – 1 Turkey View events More info
FT Romania 2 – 0 Finland View events More info
World – Friendlies – Friendlies 2
FT Kazakhstan 3 – 0 Azerbaijan View events More info
FT Luxembourg 1 – 0 Georgia
Brazil – Serie A
FT Paraná 2 – 1 Fluminense View events More info
Brazil – Serie C
FT Botafogo PB 1 – 1 Globo View events More info
Brazil – Serie D
FT Linense 2 – 1 Sinop View events More info
FT Internacional SC 1 – 0 Uberlândia View events More info
FT Novo Hamburgo 2 – 1 EC São José

 

Europe – Baltic Cup
FT Lithuania 1 – 1 Latvia View events More info
Europe – UEFA U19 Championship Women
FT Norway U19 5 – 1 Greece U19 View events More info
FT Iceland U19 1 – 0 Poland U19
Sweden – Superettan
FT Gefle 1 – 1 Helsingborg

 

Italy – Campionato Primavera 1
FT Atalanta U19 0 – 2 Fiorentina U19 More info
Italy – Dante Berretti
FT Lecce U19 4 – 1 Fondi U19 More info
FT Catania U19 1 – 2 Livorno U19 More info
FT Renate U19 2 – 1 Reggiana U19 More info
FT Santarcangelo U19 1 – 3 FeralpiSalò U19

 

USA – USL
FT Real Monarchs 2 – 0 Rio Grande Valley

World – Intercontinental Cup

FT Chinese Taipei 0 – 1 New Zealand View events More info

World – U21 National Team Friendlies

FT Albania U21 3 – 2 Belarus U21 More info

World – U18 National Team Friendlies

  Bulgaria U18 22 : 00 Georgia U18 More info

World – World Youth Festival Toulon

11th Place Final

FT Qatar U21 1 – 2 Korea Republic U21 View events More info

9th Place Final

FT Portugal U19 2 – 0 China PR U21 View events More info

World – Sud Ladies Cup

FT Germany U20 0 – 3 United States U20 View events More info
FT France U20 5 – 0 Haiti U20