ព័ត៌មានទាន់ហេតុការណ៍៖

ខ្សែប្រយុទ្ធបារំាងAntoine Griezmann បដិសេធលុយ៨៧លានផោន ពីBarcelona ដើម្បីបន្តនៅ Atletico Madrid

កីឡាករAntoine Griezmann ខ្សែប្រយុទ្ធអន្តរជាតិបារាំងបានប្រកាសថា គាត់បដិសេធការផ្លាស់ទៅកាន់ក្លិបBarcelonaក្នុងតម្លៃខ្លួន៨៧លានផោនដើម្បីបន្តលេងឲ្យក្រុមAtletico Madridទៀត។

កីឡាករវ័យ២៧ឆ្នាំរូបនេះចង់សម្រេចពីអនាគតឲ្យច្បាស់លាស់ក្រោយពីចូលរួមជាមួយ ក្រុមជម្រើសជាតិមាន់គកបារាំងនៅ World Cup សិន។ គាត់បានថ្លែងនៅក្នុងកម្មវិធី ទូរទស្សន៍របស់អេស្ប៉ាញមួយថា “ខ្ញុំសម្រេចចិត្តថានៅលេងឲ្យAtletico Madridទៀត”។

Griezmann ផ្លាស់ពី Real Sociedad មក Atletico Madrid ក្រោយចប់ World Cup 2014 ហើយមកទល់ពេលនេះរកគ្រាប់បាល់បាន១១២ដងសម្រាប់ក្រុមលោក Diego Simeone។ គេកំពុងមានកិច្ចសន្យាជាមួយ Atletico Madrid ដល់ឆ្នាំ២០២២៕ ដេវីត