ព័ត៌មានទាន់ហេតុការណ៍៖

ខ្សែប្រយុទ្ធ Riyad Mahrezនិយាយត្រង់ៗថាចង់ចាកចេញ ខណៈ Antoine Griezmann បង្ហើបដូចគ្នា

ខ្សែប្រយុទ្ធអន្តរជាតិអាល់ហ្សេរី Riyad Mahrez បានប្រកាសថា ខ្លួនពិតជាចង់ចាកចេញពីក្លិប Leicester City។

កីឡាករវ័យ២៨ឆ្នាំបានផ្លាស់ពីក្លិប Le Harve នៅបារាំងកាលឆ្នាំ២០១៤ ក្នុងតម្លៃតែ៤០០.០០០ផោន និងបានបានជួយក្រុម ឈ្នះLeicester Cityឈ្នះជើងឯក Premier Leagueឆ្នាំ២០១៥-២០១៦ ហើយយល់ព្រមបន្តលេងឲ្យក្លិបនេះមួយឆ្នាំទៀត។

គាត់ក៏ធ្លាប់បានឈ្នះពានកីឡាករឆ្នើមប្រចាំប្រទេសអង់គ្លេស នៅឆ្នាំ២០១៦ និងចូលលេងបាន៤៨ប្រកួតនៅរដូវកាលដែលទើបតែបញ្ចប់នេះ។

ក្រោយពីស៊ុតបាល់បានតែ១០គ្រាប់ហើយក្រុមចចកLeicester City ឈរលេខរៀងទី១២ប៉ុណ្ណោះ កីឡាករRiyad Mahrezបានថ្លែងថា “ដោយសារតែមានមហិច្ចតាខ្ពស់ចង់ទទួលបានជោគជ័យ ទើបសម្រេចចិត្តប្រាប់ក្លិបថា ដល់ពេលដែលខ្ញុំត្រូវបន្តដំណើរជាមួយនឹងក្លិបថ្មីហើយ” ។

ចំណែកខ្សែប្រយុទ្ធអន្តរជាតិបារាំងAntoine Griezmannក៏បានប្រាប់ទៅក្លិបAtletico Madrid ថាគាត់ក៏ចង់ចាកចេញនៅក្នុងរដូវក្តៅនេះដែរ។

ព័ត៌មាននេះធ្វើឲ្យលោក Jose Mourinho អ្នកចាត់ការទូទៅក្លិបបិសាចក្រហមសប្បាយចិត្តយ៉ាងខ្លាំងដោយសារតែ Griezmann គឺជាជម្រើសដំបូងគេដែលអ្នកចាត់ការទូទៅសញ្ជាតិព័រទុយហ្គាល់នេះចង់ទិញមកចូលរួមជាមួយក្រុមបិសាចក្រហម៕ ដេវីត