ព័ត៌មានទាន់ហេតុការណ៍៖

ខ្សែប្រយុទ្ធ Sadio Mane របស់ក្រុម Liverpool និង គ្រូបង្វឹក David Wagner ក្រុម Huddersfield Town ឈ្នះពានកីឡាករលេងល្អប្រចាំខែសីហា

កីឡាករ Sadio Mane ខ្សែប្រយុទ្ធក្រុមហង្សក្រហម Liverpool បានឈ្នះពានអ្នកលេង ល្អប្រចាំខែសីហា ឆ្នាំ២០១៧សម្រាប់ក្របខ័ណ្ឌកំពូលរបស់អង់គ្លេស ( Premier League Player of the Month ) ក្រោយរកគ្រាប់បាល់បាន៣គ្រាប់អោយក្រុមសម្រាប់៣សប្តាហ៍ដំបូង ថ្ងៃបើករដូវកាលថ្មី។

អតីតខ្សែប្រយុទ្ធក្រុម Southampton វ័យ២៥ឆ្នាំរូបនេះបានផ្តួលកីឡាករឆ្នើមជាច្រើន ក្នុងនោះ ៣រូបជាបេក្ខភាពមកពីក្រុមបិសាចក្រហម Manchester United មានដូចជា កីឡាករ Phil Jones , Romelu Lukaku, Henrikh Mkhitaryan និងខ្សែប្រយុទ្ធតម្លៃថ្លៃបំផុតរបស់ក្រុមតោខៀវ Chelsea កីឡាករ Alvaro Morata, អ្នកចាំទី Jonas Lossl របស់ក្រុម Huddersfield រួមជាមួយមិត្តរួមក្រុមកីឡាករ ខ្សែប្រយុទ្ធ Mohamed Salah ដើម្បីឈ្នះពានខាងលើនេះ។

កីឡាក្រុមជម្រើសជាតិសេណេហ្គាល់រូបនេះគឺជាកីឡាករឆ្នើមរកគ្រាប់បាល់បានច្រើនបំផុតសម្រាប់រដូវកាលមុន ប៉ុន្តែរដូវកាលថ្មីនេះ នៅមិនទាន់បង្ហាញភាពខ្លំាងដល់ចំណុច កំពូលនៅឡើយទេ ស្របពេលអវត្តមានមិត្តរួមក្រុម Coutinho ទើបធ្វើឲ្យអ្នកចាត់ ការក្រុមលោក Jurgen Klopp បានដាក់រូបគេឲ្យលេងនៅតំបន់ប្រយុទ្ធជាបន្តបន្ទាប់ ។

ចំណែកលោក David Wagner គ្រូបង្វឹករបស់ក្រុមចំណូលថ្មី Huddersfield Town ដែលទើបនឹងឡើងមកលេង ជាក្រុមនៅក្របខ័ណ្ឌអង់គ្លេស Premier League រដូវកាលនេះ បានឈ្នះពានជាគ្រូបង្វឹកល្អប្រចាំខែសីហាដែរបន្ទាប់ពីដឹកនាំក្រុមឈ្នះ២ប្រកួត ស្មើមួយប្រកួតសម្រាប់៣សប្តាហ៍កន្លងមកនេះ។ ប៉ុន្តែប្រកួតសម្រាប់សប្តាហ៍ទី៤ បានចាញ់ ក្រុមញញួរធំ West Ham ២-០ ។

ក្រោមការដឹកនាំរបស់លោក David Wagner ក្នុងថ្ងៃបើករដូវកាល ធ្វើបានយ៉ាងល្អនៅ ក្របខ័ណ្ឌកំពូលរបស់អង់គ្លេសដោយចាប់ផ្តើមរដូវកាលនៅខែសីហាជាមួយលទ្ធផលផ្តួលក្រុមស្ទាំងខៀវ Crystal Palace 3-0 និងបន្តយកឈ្នះក្រុមសារិកាព្រៃ Newcastle ដោយលទ្ធផល 1-0 ប៉ុន្តែបានត្រឹមស្មើជាមួយក្រុម Southampton នៅសប្តាហ៍ទី៣ និងបន្តចាញ់នៅ សប្តាហ៍ទី៤។

គ្រូបង្វឹកសញ្ជាតិអាឡឺម៉ង់រូបនេះប្រាប់ថា «ខ្ញុំនិងព្យាយាមឲ្យក្រុមលេងដោយការតាំងចិត្ត និង បង្កើតប្រវត្តិសាស្រ្តនៅក្របខ័ណ្ឌកំពូលអង់គ្លេសឲ្យក្រុម។ យើងដឹងហើយថាការធ្វើបាន Clean Sheet (មិនឲ្យភាគីម្ខាងទៀតស៊ុតបញ្ចូលទី) គឺជារឿងលំបាក ប៉ុន្តែ៣ ប្រកួតមកនេះ ក្រុមយើងអាចធ្វើបាន ហើយជាឱកាសបន្តទៀត ដែលយើងនិងខិតខំធ្វើឲ្យបាន។

សូមបញ្ជាក់ថា អ្នកចាត់ការ Wagner បានឈ្នះបេក្ខភាពគ្រូបង្វឹកក្រុមធំៗមានដូចជា លោក Jose Mourinho , Jurgen Klopp, Pep Guardiola, Tony Pulis សម្រាប់រដូវកាលដំបូង នៅក្របខ័ណ្ឌកំពូលអង់គ្លេសនេះ ស្របពេលក្រុម Huddersfield ៕ ដេវីត