ព័ត៌មានទាន់ហេតុការណ៍៖

ខ្សែប្រយុទ្ធ Saido Berahinoសន្យាជួយ Stoke Cityឡើងមកកាន់អង់គ្លេស Premier Leagueវិញ

កីឡាករ Saido Berahino ខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេសបានសន្យាថានឹងខិតខំលេង ឲ្យបានល្អដើម្បីជួយស្រោចស្រង់ក្លិប Stoke Cityឡើងមកកាន់អង់គ្លេស Premier League វិញនារដូវកាលក្រោយ។

Saido Berahino បានផ្លាស់ពីក្រុម West Bromwich Albionមកកាន់ក្រុមStoke City ក្នុងខែមករា ឆ្នាំ២០១៧ តែមិនបានគោរពពិន័យត្រូវបានអ្នកចាត់ការទូរទៅក្លិបលោក Paul Lambert ដកចេញពីក្រុមឈុតធំ ខណៈដែលStoke Cityបានធ្លាក់មកកាន់ក្របខ័ណ្ឌអង់គ្លេស Championship។

ខ្សែប្រយុទ្ធវ័យ២៤ឆ្នាំ Saido Berahino បាននិយាយថា “ខ្ញុំបានធ្វើខុសកន្លេងមក។ ខ្ញុំបានធ្វើឲ្យខ្លួនឯងនិងអ្នកនៅជុំវិញខ្លួនមិនស្បាយចិត្ត។ ប៉ុន្តែនោះគឺជារឿងដែលកើតឡើង ក្នុងជីវិតរបស់យើងអ្វីដែលត្រូវធ្វើគឺខិតខំធ្វើឲ្យខ្លួនខ្ញុំល្អប្រសើរឡើងវិញពិសេសជាជួយក្រុម Stoke មកលេងនៅ Premier Leagueវិញ” ៕ ដេវីត