ព័ត៌មានទាន់ហេតុការណ៍៖

ខ្សែប្រយុទ្ធAnthony Martialឆ្អែតចិត្តចង់ចាកចេញពីក្រុមបិសាចក្រហម

ខ្សែប្រយុទ្ធសញ្ជាតិបារាំង Anthony Martial និយាយថា រូបគេឆ្អែតចិត្តនិងចង់ចាកចេញពីក្រុមបិសាចក្រហមManchester Unitedនៅក្នុងរដូវក្តៅនេះ។

លោក Philippe Lamboleyភ្នាក់ងាររបស់កីឡាករAnthony Martial បានបញ្ជាក់ថា Manchester Unitedចង់បន្តកុងត្រាជាមួយនឹង Martial ប៉ុន្តែគាត់មិនចង់ដោយសារតែ គាត់ចង់ផ្លាស់ទៅរកទ្រនំថ្មីដើម្បីបានលេងបាល់ទាត់ជាប្រចាំ។

កីឡាករវ័យ២២ឆ្នាំ Martial រកបាន១១គ្រាប់ក្នុងចំណោម៤៥ប្រកួតឲ្យក្រុមManchester Unitedកាលពីរដូវកាលមុន ហើយឱកាសលេងរបស់គាត់កាន់តែមានតិចតួច ចាប់តាំងពីកីឡាករAlexis Sanchezមកដល់។

បច្ចុប្បន្នក្លិបមាន់ខ្នាយមាស Tottenham កំពុងតែចង់បានកីឡាករAnthony Martial ដើម្បីយកទៅពង្រឹងផ្នែកប្រយុទ្ធរបស់ពួកគេក្រោមការដឹកនាំរបស់លោកMauricio Pochettino៕ ដេវីត