ព័ត៌មានទាន់ហេតុការណ៍៖

ខ្សែប្រយុទ្ធJavier Hernandezនឹងបង្ហាញខ្លួននៅ World Cup ជាលើកទី៣ជាមួយនឹងម៉ិចស៊ីកូ

ខ្សែប្រយុទ្ធ Javier Hernandezរបស់ក្លិបញញួរធំ West HamនឹងអាចបានលេងនៅWorld Cup ជាលើកទី៣ជាមួយនឹងក្រុមជម្រើសជាតិម៉ិចស៊ីកូ។

អតីតខ្សែប្រយុទ្ធរបស់ក្លិបបិសាចក្រហម Manchester United វ័យ៣០ឆ្នាំរូបនេះ បានបង្ហាញខ្លួននៅWorld Cupឆ្នាំ២០១០ក្នុងប្រទេសអាហ្រ្វិកខាងត្បូង ហើយក៏បានលេងនៅ ក្នុងប្រទេសប្រេស៊ីលឆ្នាំ២០១៤ផងដែរ។ នៅទីបញ្ចប់គាត់ត្រូវបានជម្រើសរើសដោយគ្រូបង្វឹក Juan Carlos Osorioចូលរួមក្រុមជម្រើសជាតិមិចស៊ីកូទៅលេងនៅ ក្នុងប្រទេសរុស្ស៊ីក្នុងឆ្នាំ២០១៨នេះទៀត។

ក្រុមជម្រើសម៉ិចស៊ីកូកំពុងឈរលេខរៀងទី១៥របស់FIFA ហើយពួកគេស្ថិតនៅក្នុង ពូលFប៉ះក្រុមជើងឯកចាស់អាល្លឺម៉ង់ ស៊ុយអែត និងកូរ៉េខាងត្បូង។

ខាងក្រោមនេះគឺកីឡាករទាំង២៣រូបរបស់ក្រុមជម្រើសជាតិមិចស៊ីកូ

អ្នកចាំទី: Guillermo Ochoa (Standard Liege), Alfredo Talavera (Toluca), Jesus Corona (Cruz Azul).

ខ្សែការពារ: Carlos Salcedo (Eintracht Frankfurt), Diego Reyes (Porto), Hector Moreno (Real Sociedad), Hugo Ayala (Tigres), Edson Alvarez (America), Jesus Gallardo (Monterrey), Miguel Layun (Sevilla).

ខ្សែបម្រើ: Rafael Marquez (Atlas), Hector Herrera (Porto), Jonathan Dos Santos (LA Galaxy), Giovani Dos Santos (LA Galaxy), Andres Guardado (Real Betis), Marco Fabian (Eintracht Frankfurt).

ខ្សែប្រយុទ្ធ Javier Hernandez (West Ham), Raul Jimenez (Benfica), Oribe Peralta (America), Jesus Manuel Corona (Porto), Carlos Vela (Los Angeles FC), Javier Aquino (Tigres), Hirving Lozano (PSV Eindhoven)៕ ដេវីត