ព័ត៌មានទាន់ហេតុការណ៍៖

គណបក្សប្រឆាំងអាល្លឺម៉ង់ស្នើឲ្យរដ្ឋាភិបាលមានទំនាក់ទំនងល្អជាមួយរុស្ស៊ី

នៅពេលនេះក្រុមអ្នកវិទ្យាសាស្ត្រ មក ពីមជ្ឈមណ្ឌលស្រាវជ្រាវ Porton Sown របស់កម្លាំងទាហានអង់គ្លេសបានឲ្យដឹងថា ពួកគាត់មិនអាចបញ្ជាក់បានទេថា ប្រភពគីមីដែលបានប្រើប្រាស់នៅក្នុងការសម្លាប់ អតីតចារបុរសជនជាតិរុស្ស៊ីលោក Sergei Skripal មានប្រភពមកពីប្រទេសណា ឡើយ ។ កន្លងមករដ្ឋមន្ត្រីក្រសួងការបរទេសអង់គ្លេសលោក Boris Johnson បានបញ្ជាក់ ថា គីមីបំពុលអតីតចារបុរស គឺមានប្រភព មកពីប្រទេសរុស្ស៊ី។

ការបញ្ជាក់ខាងលើ របស់ក្រុមអ្នកស្រាវជ្រាវបានបង្ហាញយ៉ាងច្បាស់ថា ការដែលអង់ គ្លេស និង សម្ពន្ធមិត្តនៅអឺរ៉ុបដាក់ទណ្ឌកម្មរុស្ស៊ី ដោយបណ្តេញមន្ត្រីការទូតគឺជារឿងប្រញាប់ខ្លាំងពេក ពេលមិនទាន់មានភស្តុតាងច្បាស់លាស់។

នៅក្នុងប្រទេសអាល្លឺម៉ង់ ប្រទេសដែលបានបណ្តេញមន្ត្រីការទូតរុស្ស៊ី៤នាក់ ក្រោយហេតុការណ៍ខាងលើ គណបក្ស ដើម្បីជាតិអាល្លឺម៉ង់AFD ដែលជាគណ បក្សប្រឆាំង មានសំឡេងនាំមុខនៅក្នុង សភាអាល្លឺម៉ង់បានអំពាវនាវដល់រដ្ឋាភិបាលឲ្យ ផ្លាស់ប្តូរទស្សនៈនយោបាយទៅលើ ប្រទេសរុស្ស៊ី ដោយជំរុញឲ្យមានទំនាក់ទំនងល្អប្រសើរនឹងគ្នាឡើងវិញ។

មានប្រសាសន៍នៅក្នុងសន្និសីទកាសែត ប្រធានគណបក្ស AFD លោក Alexander Gauland បានបញ្ជាក់យ៉ាងច្បាស់ថា «នៅពេលនេះគ្មានភស្តុតាងណាមួយ អាចបញ្ជាក់បានថារុស្ស៊ីជាអ្នកនៅពីក្រោយហេតុការណ៍បំពុលនោះទេ។ទាំងនេះបង្ហាញយ៉ាងច្បាស់ថា ការបណ្តេញមន្ត្រីការទូត រុស្ស៊ីក៏ដូចជា ការអនុវត្តគោលនយោបាយប្រឆាំងរុស្ស៊ី ពាក់ព័ន្ធនឹងករណីបំពុលចារ បុរសនិងកូនស្រី នោះគឺជារឿងប្រញាប់ ខ្លាំងពេក»។

លោក Alexander Gauland បានបន្ត ទៀតថា «រដ្ឋាភិបាលអាល្លឺម៉ង់ អាមេរិក អង់គ្លេស ត្រូវតែកែប្រែទំនាក់ទំនងល្អឡើងវិញជាមួយរុស្ស៊ី ។ផ្ទុយទៅវិញបើប្រទេស ទាំងនេះ មិនព្រម គឺជាជំហានឆ្ពោះទៅរកសង្គ្រាមត្រជាក់ជាថ្មី ដែលមនុស្សគ្រប់រូប មិនចង់បាននោះឡើយ»។ កន្លងមកអតីតមន្ត្រីយោធាជាន់ខ្ពស់រុស្ស៊ីបានបញ្ជាក់ថា សង្គ្រាមត្រជាក់កំពុងតែចូលមកដល់ហើយ ជាសង្គ្រាមចុងក្រោយរបស់មនុស្សជាតិ បង្កឲ្យមានផលប៉ះពាល់យ៉ាងខ្លាំង។

នៅក្នុងប្រទេសអង់គ្លេសវិញ រដ្ឋមន្ត្រី ការបរទេស លោក Boris Johnsonកំពុង ប្រឈមមុខនឹងការរិះគន់យ៉ាងខ្លាំងពីពល រដ្ឋពាក់ព័ន្ធនឹងការចោទប្រកាន់រុស្ស៊ី ទាំងមិនទាន់មានភស្តុតាងច្បាស់លាស់។ ពលរដ្ឋអង់គ្លេសបានធ្វើបាតុកម្មទាមទារឲ្យលោកJohn son ចុះចេញពីតំណែង ។ នៅពេល នេះពលរដ្ឋអង់គ្លេស បានបង្ហោះពាក្យមួយឃ្លាតាមបណ្តាញសង្គមទទួលបានការផ្សព្វផ្សាយបន្តជាច្រើន គឺពាក្យ«BorisMust Go»(លោក Boris ត្រូវតែចាកចេញ)។

ពាក់ព័ន្ធនឹងការប្រឈមមុខតានតឹងដាក់គ្នារវាងរុស្ស៊ីនឹងប្រទេសលោកខាងលិច អ្នកវិភាគប្រចាំសារព័ត៌មាន CGTIN ដែល មានមូលដ្ឋាននៅរដ្ឋធានី វ៉ាស៊ីនតោន បាន ចង្អុលបង្ហាញថា ការបណ្តេញមន្ត្រីទូត ដែលជាការសងសឹកគ្នាទៅវិញទៅមក អាចបង្ហាញយ៉ាងច្បាស់ពីការបែកបាក់នៃទំនាក់ទំនងមិនត្រឹមតែរវាងរុស្ស៊ី ជាមួយ អាមេរិក និងចក្រភពអង់គ្លេសប៉ុណ្ណោះទេ តែជាការបែកបាក់រវាងរុស្ស៊ី ជាមួយបណ្តាប្រទេសលោកខាងលិចជម្លោះមិនមែនរវាងប្រទេសនឹងប្រទេសនោះទេ តែជាជម្លោះ ក្នុងប្លុកតែម្តង។

ដោយឡែកវាគ្មិនម្នាក់ប្រចាំសារព័ត៌មាន CCTV បានចង្អុលបង្ហាញថា សង្គ្រាម ការទូតជាមួយរុស្ស៊ី បង្កឱ្យពិភពលោកនឹក ឃើញ រូបភាពដឹតដាមក្នុងសម័យសង្គ្រាមត្រជាក់។ ជាការពិត ជម្លោះនេះមិនខុស អំពីព្រឹត្តិការណ៍នៃការចាប់ផ្ដើមសង្គ្រាម ត្រជាក់នោះទេ ដោយសារវាជាជម្លោះគ្នាមិនមែនដោយអាវុធ តែជាការប្រឈមមុខដាក់គ្នាដោយសារវិវាទនយោបាយ និងវប្ប ធម៌។ សូមរំឭកបន្តិចថា កាលក្នុងសម័យ សង្គ្រាមត្រជាក់ ក្នុងព្រឹត្តិការណ៍ប្រកួត កីឡាអូឡាំពិកដែលមានរុស្ស៊ី ធ្វើជាម្ចាស់ ផ្ទះក្នុងឆ្នាំ១៩៨០ បណ្តាប្រទេសជាច្រើនបានរួមគ្នា មិនចូលរួមព្រឹត្តិ ការណ៍នេះ។

តែទោះជាយ៉ាងនេះក្តី វាមានភាពខុសគ្នារវាងសង្គ្រាមត្រជាក់កាលពីសតវត្សរ៍មុននឹងសង្គ្រាមត្រជាក់ក្នុងពេលបច្ចុប្បន្ន។ តាមយោបល់របស់លោក “សង្គ្រាមត្រជាក់ សម័យថ្មី” អាចនឹងមានភាពស្មុគស្មាញជាងបើធៀបនឹងសង្គ្រាមត្រជាក់កាលពីមុន។ មូលហេតុដោយសារអតុល្យភាពអំណាច រវាងអាមេរិក នឹងរុស្ស៊ី ភាពខុសដាច់ពីគ្នា ផ្នែកអំណាចយោធា និងកង្វះនូវយន្តការនៃការធ្វើទំនាក់ទំនងប្រកបដោយប្រសិទ្ធភាពរវាងមេដឹកនាំនៃប្រទេសទាំងពីរ។

ជាក់ស្តែង បច្ចុប្បន្ន ក្នុងវិស័យសេដ្ឋកិច្ច និងអំណាចយោធា រុស្ស៊ីមានការអន់ថយ ជាខ្លាំង បើប្រៀបធៀបទៅនឹងអាមេរិក ដែលវាខុសគ្នាពីទសវត្សរ៍ឆ្នាំ១៩៨០។ ជាងនេះទៅទៀតនោះ ខណៈដែលសហ រដ្ឋអាមេរិកមានកញ្ចប់ថវិកាសម្រាប់វិស័យយោធាប្រចាំឆ្នាំ២០១៧ មានចំនួនប្រហែល ៧០០ពាន់លានដុល្លារ រដ្ឋាភិបាលរុស្ស៊ី ចំណាយត្រឹមតែ ៤៦ពាន់លានដុល្លារ ប៉ុណ្ណោះ វាស្មើនឹង៦,៥៧ភាគរយនៃថវិកាយោធាសហរដ្ឋអាមេរិក។

ប៉ុន្តែ ថ្វីបើវិស័យយោធាសហរដ្ឋអាមេ រិក លុបលើរុស្ស៊ីក្តី តែមិនមានមានន័យថា លោកពូទីនមិនរក្សាភាពស្ងប់ស្ងាត់ចំពោះបញ្ហាសកលលោកទេ ជាពិសេសនៅពេលវាទាក់ទងទៅនឹងផលប្រយោជន៍របស់ រុស្ស៊ី។ អ្នកវិភាគនយោបាយម្នាក់ ឈ្មោះ លោក អែនដ្រេយ ព្យូដូរ៉ូវ(Andrey Fyodorov) បានកត់សម្គាល់ថា “តាមរយៈការ វិភាគទៅលើករណីជាច្រើន វាបានបង្ហាញ យ៉ាងច្បាស់ណាស់ថា មេដឹកនាំកំពូលរុស្ស៊ី លោក វ្លា៉ឌីមៀរ ពូទីន កម្រនឹងលើកដៃ ចុះចាញ់ណាស់ ជាពិសេសផ្នែកនយោ បាយ” ។ លោកពូទីនច្បាស់ជាមិននិយាយនោះទេពាក្យថា “ខ្ញុំយល់ស្របនឹងការទាមទាររបស់លោកខាងលិច” ហើយវាមិនអាច ទៅរួចទេ សម្រាប់បុរសខ្លាំងរូបនេះ ដែល ប្រកាសចុះចាញ់អ្វីមួយនោះ” ។

ដោយអានុភាពយោធាដ៏ខ្លាំងក្លា អាច ឱ្យលោក ដូណាល់ ត្រាំ ប្រកាន់ជំហរយ៉ាង រឹងមាំ ឆ្លើយតបវិញភ្លាមៗចំពោះការដាក់ ទណ្ឌកម្មពីសំណាក់រុស្ស៊ី ទៅលើសហ រដ្ឋអាមេរិក។ ជាលទ្ធផលការប្រឈមមុខដាក់គ្នាទៅវិញទៅមក នឹងនាំមកនូវការគំរាមកំហែងដល់សន្តិភាពពិភពលោក។

តាមការយល់ឃើញ របស់លោក អែន ដ្រេយ ព្យូដូរ៉ូវ(Andrey Fyodorov) បាន លើកឡើងថា ទោះបីជាទំនាក់ទំនងរុស្ស៊ី-អាមេរិកហាក់ដូចជាស្ថិតក្នុងចំណុចទាប បំផុតមិនធ្លាប់មានក្នុងរយៈពេល២០ឆ្នាំ កន្លងមកនេះក្តី ក៏វាមិនមានន័យថា ជាការ វិលត្រឡប់មកកាន់សង្គ្រាមត្រជាក់វិញនោះ ដែរ។ លោកបានហៅស្ថានភាពបច្ចុប្បន្នថា វាត្រឹមតែជា ច្រកទ្វារនៃផ្លូវឆ្ពោះទៅរក សង្រ្គាមត្រជាក់ប៉ុណ្ណោះ។ ថ្វីដ្បិតសហ រដ្ឋអាមេរិក និងរុស្ស៊ី មើលមុខគ្នាមិនចំ មានការខ្វែងគំនិតនយោបាយ ហើយបន្ត ជម្លោះរបស់ខ្លួន ប៉ុន្តែមិនមែនជាការបញ្ចប់ទំនាក់ទំនងទាំងស្រុងនោះទេ៕ ម៉ែវ សាធី