ព័ត៌មានទាន់ហេតុការណ៍៖

គណបក្សប្រជាជនកម្ពុជាឈ្នះទៀតដោយសារមានស្នាដៃច្រើន

ភ្នំពេញ ៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោកសុខ ឥសាន បានអះអាង ថា សម្រាប់ការបោះឆ្នោតជ្រើសតាំងអ្នក តំណាងរាស្ត្រអាណត្តិទី៦នេះគណបក្ស ប្រជាជនកម្ពុជានឹងបន្តឈ្នះទៀតតាម រយៈស្នាដៃកសាងមានច្រើនលើសលប់ ជូនប្រជាជន ។

លោក សុខ ឥសាន បានឲ្យដឹងកាលពី ថ្ងៃសុក្រ ៨កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨តាមប្រព័ន្ធតេឡេ ក្រាមថា គណបក្សប្រជាជនកម្ពុជាពិតជាឈ្នះឆ្នោតច្រើនលើសលប់ដោយសារ គណបក្សមានស្នាដៃនិងគុណសម្បត្តិធំធេង សម្រាប់ផលប្រយោជន៍ជាតិនិងប្រជាជនកម្ពុជា ។

លោកបានប្រាប់មូលហេតុនៃការឈ្នះឆ្នោតយ៉ាងដូច្នេះថា «ប្រជាជនសុទ្ធតែបាន មើលឃើញផ្ទាល់ស្ទាបត្រូវនឹងដៃបានទទួលផលប្រយោជន៍។ ស្នាដៃទាំងនេះរបស់ គណបក្សប្រជាជនកម្ពុជាគឺជាទឡ្ហីករណ៍ និងភស្តុតាងដ៏មានសក្តានុពលដើម្បីប្រជាជនបន្តគាំទ្រគណបក្សប្រជាជនកម្ពុជាឲ្យ ដឹកនាំជោគវាសនាប្រទេសតទៅទៀត ដោយមានសម្តេចតេជោ ហ៊ុន សែន ជា នាយករដ្ឋមន្ត្រីដែលមានបទពិសោធន៍យ៉ាងច្រើនក្នុងការដឹកនាំប្រទេស» ។

លោកបានបន្ដែមថា បញ្ហាសំខាន់គឺមេ ដឹកនាំគណបក្សប្រជាជនកម្ពុជាជាអ្នក សង្គ្រោះប្រជាជនឲ្យរួចផុតពីការកាប់សម្លាប់ពីរបប ប៉ុល ពត នាំមកនូវកិច្ចព្រមព្រៀងទីក្រុងប៉ារីស ជាពិសេសស្វែងរកបានសន្តិ ភាពការឯកភាពជាតិជូនមាតុភូមិកម្ពុជាជា ឱកាសសម្រាប់កសាង និងអភិវឌ្ឍប្រទេសឲ្យមានការរីកចម្រើនតទៅ ។

សម្រាប់ធ្វើយុទ្ធនាការបោះឆ្នោតអ្នកនាំពាក្យគណបក្សកាន់អំណាចក៏បានលើកឡើងថា ការធ្វើសកម្មភាពយុទ្ធនាការបោះឆ្នោតគគ្រឹកគគ្រេងរបស់គណបក្សប្រជា ជនកម្ពុជាបង្ហាញថា គណបក្សមានអ្នក គាំទ្រចំនួនច្រើនលើសលប់ជាងគណបក្សផ្សេងៗ ។

លោកក៏បានលើកឡើងថា នៅពេលដែលឃើញគណបក្សប្រជាជនកម្ពុជាគគ្រឹក គគ្រេងក្នុងយុទ្ធនាការឃោសនាបោះឆ្នោត ស្រាប់តែមានជនមួយចំនួននិយាយថា ក្នុង យុទ្ធនាកាឃោសនាបោះឆ្នោតគណបក្សប្រជាជនកម្ពុជាមិនបាច់ខំប្រឹងក៏នឹងឈ្នះឆ្នោតដែរដោយសារអត់មានអតីតបក្ស ប្រឆាំងផងនោះ។ តាំងពីដើមមកសកម្ម ភាពនយោបាយរបស់គណបក្សប្រជាជនកម្ពុជាមិនរណបលើការមាន ឬគ្មានគណ បក្សណាមួយទេ។ គណបក្សប្រជាជន កម្ពុជាខិតខំធ្វើសកម្មភាពនយោបាយនៅគ្រប់កាលៈទេសៈដើម្បីផលប្រយោជន៍ជាតិ និងផលប្រយោជន៍ប្រជាជន។ ជាពិសេសក្នុងរយៈពេលយុទ្ធនាការឃោសនាគណ បក្សប្រជាជនកម្ពុជាខិតខំអនុវត្តឲ្យបាន ត្រឹមត្រូវតាមច្បាប់បោះឆ្នោត និងគោល ការណ៍នីតិវិធីក្រមសីលធម៌របស់ គ.ជ.ប. ហើយមិនចំណុះទៅលើមានវត្តមាន ឬអវត្ត មានរបស់គណបក្សណាមួយនោះទេ។ ម៉្យាងទៀតចំពោះគណបក្សនានាដែលមានឈ្មោះប្រកួតប្រជែងក្នុងការបោះឆ្នោតវា អាស្រ័យលើគណបក្សទាំងនោះផ្ទាល់ ។

លោក សុខ ឥសាន បានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជាទោះបីមាន ឬ គ្មានវត្តមានអតីតបក្សប្រឆាំងក៏គណបក្សប្រជាជនកម្ពុជានៅតែមានសកម្មភាព ប្រយុទ្ធដដែលមិនរាថយ ឬថមថយអ្វីឡើយ មិនមែនអតីតបក្សប្រឆាំងងាប់ ហើយគណ បក្សប្រជាជនកម្ពុជាស្លាប់តាមនោះទេគឺនៅតែរស់រវើក និងសកម្មថែមទៀតផង។ ឯគណបក្សដទៃទៀតក៏ដូច្នេះដែរអត់អតីតបក្សប្រឆាំងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា នៅតែស្រស់បំព្រងជានិច្ច ៕ ហេង សូរិយា