ព័ត៌មានទាន់ហេតុការណ៍៖

គណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយបង្ហាញគ្រឿងសម្អាងក្លែងក្លាយជាង៦៨តោនដែលបង្ក្រាបបាននៅដើមឆ្នាំ២០១៧

ភ្នំពេញ ៖ ផលិតផលគ្រឿងសម្អាងក្លែងក្លាយប្រមាណជាង៦៨តោន ដែលរួមមាន ម៉ាស៊ីនបម្រើឲ្យការផលិត និងវត្ថុធាតុដើម មួយចំនួនទៀត ត្រូវបានគណៈកម្មការ ប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយសហ ការជាមួយស្ថាប័នពាក់ព័ន្ធ ធ្វើការបង្ក្រាប ចំនួន២ករណីផ្សេងគ្នានាដើមឆ្នាំ២០១៧នេះ ។

ការចុះបង្គ្រាបនេះបានធ្វើឡើងចំនួន២លើក , លើកទី១ កាលពីថ្ងៃទី៣១ ខែ មីនាឆ្នាំ២០១៧ នៅភូមិកំពង់សំណាញ់ ក្រុងតាខ្មៅ ចំនួន២ទីតាំង និង មួយទីតាំង ទៀតនៅខណ្ឌចំការមន រាជធានីភ្នំពេញ ដែលមានសុបទាំងអស់ចំនួន៣០តោន និងលើកទី២ធ្វើនៅថ្ងៃទី២៨ មេសា ឆ្នាំ២០១៧ នៅខណ្ឌចំការមន ចំនួន២ ទីតាំង សរុបជាង៣៨តោន ។

លោក មៀច សុផាន់ណា អនុរដ្ឋលេខា ធិការ និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយបានថ្លែងឲ្យ​ដឹងនៅក្នុងសន្និសីទកាសែតមួយ ឯក្រសួង មហាផ្ទៃកាលពីល្ងាចថ្ងៃទី៨ ខែឧសភាថា នេះជាប្រវត្ថិសាស្ត្រ នៃការបង្គ្រាបដ៏ច្រើន រួមទាំងការតាំងចិត្តបំបាត់ឲ្យបាននូវផលិតផលក្លែងក្លាយពីទីផ្សារកម្ពុជាដើម្បីងាក ចេញពីរង្វង់នៃការ ប្រើប្រាស់ផលិតផល ក្លែងក្លាយ ដែលអាចធ្វើឲ្យអន្តរាយដល់សុខភាពអ្នកប្រើប្រាស់​ ។

NKD-36x6_outline

លោកបន្តថា គ្រឿងសម្អាង ទោះបីជាយើងប្រើប្រាស់នៅក្រៅកាយលាបលើ ស្បែកក្តីតែវាបានជ្រាបចូលទៅក្នុងបាន ហើយគ្រោះថា្នក់មានទំហំធំធេង ។ ចំពោះ ផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងសម្អាង ក្លែងក្លាយធ្វើឲ្យខូចស្បែក ខ្លះទៅជារលាក ទៅជារលួយកើតជាមហារីករហូតដល់ បាត់បង់ជីវិតក៏មាន ។

បើតាមគណៈកម្មការប្រយុទ្ធប្រឆាំង ផលិតផលក្លែងក្លាយថា ពេលនេះខ្លួនកំពុងតែបន្តនីតិវិធីបញ្ជូនសំណាកនៃផលិតផល ទាំងនោះទៅកាន់មន្ទីរពិសោធន៍ជាតិ និង អន្តរជាតិ ព្រមទាំងធ្វើទំនាក់ទំនងទៅកាន់ក្រុមហ៊ុនដែលជាម្ចាស់ផលិតផល ដើម្បីចាត់ វិធានតាមនីតិវិធីលើជនល្មើសផងដែរ ៕ សហការី