ព័ត៌មានទាន់ហេតុការណ៍៖

គណៈកម្មការ​គ្រប់គ្រង​ខ្សាច់​ថ្នាក់​ខេត្ត​ចុះ​ត្រួតពិនិត្យ​ទីតាំង​ក្រុមហ៊ុន​បូម​ខ្សាច់​ផ្គត់ផ្គង់​ធ្វើ​ផ្លូវជាតិ​លេខ​៦​ និង​ដោះស្រាយ​ផល​ប៉ះពាល់​

​ខេត្តកំពង់ធំ​ ៖​ គណៈកម្មការ​គ្រប់គ្រង ​ខ្សាច់​ថ្នាក់​ខេត្ត​ ដឹកនាំ​ដោយ​លោក​ គង់​ វិមាន​ អភិបាល​ រង​ខេត្តកំពង់ធំ​ ចុះ​ត្រួតពិនិត្យ​ទីតាំង​ក្រុមហ៊ុន​ឯកជន​ខ្នាត​តូច​ ដែល​មាន​បំណង​ផ្គត់ផ្គង់​ខ្សាច់​ ជូន​ក្រុមហ៊ុន​ចិន​ សម្រាប់​ធ្វើ​ផ្លូវជាតិ​លេខ​៦​ ស្ថិត​នៅ​ចំណុច​អន្លង់​ចារិក​ ភូមិ​កំពង់​ឈើទាល​ ឃុំ​កំពង់​ឈើទាល​ ស្រុក​ប្រាសាទ​សំបូរ​ ខេត្តកំពង់ធំ​ ។​

​លោក​ ណឹ​ប​ ច​ន្ថា​ ប្រធាន​មន្ទីរ​រ៉ែ​ថាមពល​ខេត្តកំពង់ធំ​បាន​ឲ្យ​ដឹង​ថា​ ចំណុច​ដែល​ក្រុមហ៊ុន​ បាន​សុំ​អនុញ្ញាតិ​នេះ​ យោង​តាម​ការ​ចុះ​ត្រួតពិនិត្យ​របស់​គណៈកម្មការ​ រួម​មាន​លោក​ យ័ន​ វ​ណ្ណី​ អនុប្រធាន​ការិយាល័យ​ធនធានទឹក​ លោក​ ប៉ែន​ ពី​នី​ ប្រធាន​ការិយាល័យ​សំណង់​ និង​សូ​រិ​យោ​ដី​ ព្រមទាំង​លោក​ ខៀវ​ ប៉ា​ង​ អភិបាលស្រុក​ប្រាសាទ​សំបូរ​ ដោយ​បាន​យល់​ ស្របគ្នា​ ក្រោយ​ពី​បាន​សិក្សា​ពី​ផល​ប៉ះពាល់​រយៈពេល​ខ្លី​ និង​រយៈពេល​វែង​ ឃើញ​ថា​ នៅ​ ចំណុច​ទីតាំង​ដែល​បាន​សុំ​បើក​ការដ្ឋាន​បូម​ខ្សាច់​ ដើម្បី​នាំ​យក​ខ្សាច់​ទៅ​ធ្វើ​ផ្លូវជាតិ​លេខ​៦​នេះ​ គឺ​ពុំ​មាន​ផល​ប៉ះពាល់​ ទី​១​ ទីតាំង​នៅ​ចម្ងាយ​ពី​ភូមិ​ជាង​ជិត​៣​គីឡូម៉ែត្រ​ ទី​២​ ដំណាំ​ដែល​បាន​ ដាំ​នៅ​ខាងលើ​នៃ​មាត់​ស្ទឹង​ពុំ​មាន​ផល​ប៉ះពាល់​ពី​បញ្ហា​ដី​បាក់​ តែ​ផ្ទុយ​ទៅ​វិញ​ គឺជា​ការ​ល្អ​ ប្រសើរ​ដល់​ប្រជា​កសិករ​ទៅ​វិញ​ ដោយសារ​តែ​ងាយស្រួល​ក្នុង​ការ​បូមទឹក​ ទី​៣​ នៅ​ចំណុច​ ទីតាំង​ដាក់​ការដ្ឋាន​បូម​ខ្សាច​ ជា​ចំណុច​កោង​ បណ្តាល​ឲ្យ​ទឹក​ហូរ​ខ្លាំង​នៅ​រដូវវស្សា​ វាយ​ បុក​ទៅ​នឹង​ច្រាំង​ម្ខាង​បង្ក​ឲ្យ​ច្រាំង​ម្ខាង​បាក់​ រីឯ​ច្រាំង​ម្ខាង​ក្លាយជា​ដីដុះ​ ដូច្នេះ​ការ​ដាក់​ការដ្ឋាន​ បូម​ខ្សាច់​នៅ​ចំណុច​នេះ​ គឺជា​ការ​ជួយ​សង្គ្រោះ​ច្រាំង​ម្ខាង​កុំ​ឲ្យ​បាក់​បន្ត​ និង​បើកផ្លូវ​ទឹក​ហូរ​ កាន់តែ​ធំ​ និយាយ​រួម​គឺជា​ការ​ស្តារ​ស្ទឹង​ទៅ​វិញ​ បញ្ចៀស​គ្រោះ​មហន្តរាយ​នៅ​អនាគត​ ដែល​ នឹង​កើតឡើង​។​

​ក្រោយ​ពី​គណៈកម្មការ​ចុះ​សិក្សា​ភូមិសាស្ត្រ​ទីតាំង​សុំ​បើក​ការដ្ឋាន​បូម​ខ្សាច់​ បាន​កោះហៅ​ ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុងភូមិ​ទាំង​៣៦​គ្រួសារ​មក​ ធ្វើការ​ណែនាំ​និង​ពន្យល់​ពី​ផល​ប៉ះពាល់​ និង​លទ្ធផល​ល្អ​សម្រាប់​ប្រជាពលរដ្ឋ​ ក្នុង​នោះ​ប្រជាពលរដ្ឋ​បាន​ឲ្យ​គណៈកម្មការ​បង្ខំ​ឲ្យ​ ក្រុម​ ហ៊ុន​បួ​ម​ខ្សាច់​ធ្វើ​កិច្ចសន្យា​ ដើម្បី​ជា​ភស្តុ​តាង​ សម្រាប់​ការ​កើត​បញ្ហា​នៅ​ថ្ងៃក្រោយ​ បើ​កាល​ ណា​ក្រុមហ៊ុន​មិន​អនុវត្ត​តាម​ប្រជាពលរដ្ឋ​ និង​ឲ្យ​ក្រុមហ៊ុន​ឈប់​ ធ្វើ​សកម្មភាព​ ការ​ដឹក​ខ្សាច់​ ត្រូវ​គ្រប​ បាញ់​ទឹក​រាល់ថ្ងៃ​ ជួយ​សម្រួលការ​សាងសង់​លំនៅ​ឋាន​ដែល​មានការ​ខ្វះខាត​ ថ្ងៃក្រោយ​បើ​មាន​ករណី​បាក់​ច្រាំង​ ពិនិត្យ​ឃើញ​ថា​ បណ្តាល​មក​ពី​បូម​ខ្សាច់​ត្រូវ​ឈប់​ជា​បន្ទាន់​ ។​

​លោក​ គង់​ វិមាន​ អភិបាលរង​ខេត្តកំពង់ធំ​ប្រធាន​គណៈកម្មការ​គ្រប់គ្រង​ខ្សាច់​ ណែនាំ​ឲ្យ​ក្រុម​ ហ៊ុន​អនុវត្ត​តាម​ការ​ស្នើ​សុំ​របស់​ប្រជាពលរដ្ឋ​ និង​សុំ​ឲ្យ​ប្រជាពលរដ្ឋ​យល់​ពី​ផល​ប៉ះពាល់​នៅ​ ចំណុច​ទីតាំង​ការដ្ឋាន​ដែល​ជា​ចំណុច​ច​ដីដុះ​ ដែល​ទឹកបាន​បុក​ច្រាំង​ម្ខាង​បណ្តាល​ឲ្យ​បាក់​ ជា​បន្តបន្ទាប់​ ចំណែក​អាជ្ញាធរ​ក៏​នៅ​តែ​រង​ចាំ​ឃ្លាំមើល​ ដោយ​មិន​បណ្តែតបណ្តោយ​ឲ្យ​ ក្រុមហ៊ុន​បូម​ខ្សាច់​ខុស​ពី​ទីតាំង​ស្នើ​សុំ​នោះ​ទេ​ តែ​បើសិនជា​ក្រុមហ៊ុន​មិន​អនុវត្ត​តាម​នឹង​ត្រូវ​ បញ្ឈប់​ជា​បន្ទាន់​ ដូច្នេះ​ក្រុមហ៊ុន​រង់ចាំ​ការ​ចុះ​សិក្សា​ពី​ក្រសួង​បន្ត​ទៀត​ ទើប​អាច​ដំណើរការបាន​ ៕​ ប៊ុ​ន​ រី​ទ្ធី​

Bun-rithy-002

Bun-rithy-002-(1)

Bun-rithy-002-(2)

Bun-rithy-002-(3)

Bun-rithy-002-(4)

Bun-rithy-002-(5)