ព័ត៌មានទាន់ហេតុការណ៍៖
" alt="" width="1024" height="100" />" alt="" width="1045" height="100" />

គណៈបញ្ជាការឯកភាពខណ្ឌដូនពេញ និង គណៈបញ្ជាការឯកភាពខណ្ឌចំការមន រួមគ្នារៀបចំសណ្តាប់ធ្នាប់អ្នកលក់ដូរ នៅសួនច្បារសម្តេចតេជោ

ចែករំលែក៖

ភ្នំពេញ៖ នៅយប់ថ្ងៃ ពុធ ១៣រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី ០៥ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង ២០និង៣០នាទី លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌចំការមន ចុះរៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ នៅជុំវិញសួនច្បារសម្តេចតេជោ ហ៊ុន សែន ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ និងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដោយដាក់ចេញជាគោលការណ៍ហាមមិនអនុញ្ញាតឲ្យមានការលក់ដូរនៅលើសួនច្បារសាធារណៈបន្តទៀតឡើយ ដើម្បីធានាបាននូវសណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈ និងអនាម័យល្អប្រសើរ ។

ជាវិធានការ ចំពោះមុខ ដេីម្បីទប់ស្កាត់ការលក់ដូរបែបអនាធិបតេយ្យនេះ គណៈបញ្ជាការឯកភាពខណ្ឌទាំងពីរ បានដាក់កម្លាំងប្រជាការពារ ឈរជើងប្រចាំការនៅពេលយប់ ក្នុងការរៀបចំសន្តិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងអនាម័យឲ្យបានល្អ ៕ស តារា


ចែករំលែក៖