ព័ត៌មានទាន់ហេតុការណ៍៖

គណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យបង្ក្រាបទីតាំងមាន់ជល់ ចាប់បានតែម៉ូតូ និងមាន់ រីឯអ្នកលេងរត់រួចអស់

ភ្នំពេញ៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យបានបង្ក្រាបទីតាំងជល់មានមួយកន្លែង ដោយក្នុងនោះចាប់បានតែម៉ូតូ និងសត្វមាន់ជល់ប៉ុណ្ណោះ រីឯក្រុមអ្នកញៀនលេងល្បែងបក្សីនេះ បាននាំគ្នារត់រួចអស់ ។

ការបង្ក្រាបនេះធ្វើឡើងកាលពីរសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០១៦ ស្ថិតនៅភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ប្រភពរាយការណ៍ថា ទីតាំងអាប៉ោង និងជល់មាន់ខាងលើនេះ បានបើកដំណើរការជាយូរមកហើយ ទើបតែបង្ក្រាបនៅពេលនេះទេ ៕ សុខា សែនជ័យ

NKD-36x6_outline

3 1 2