ព័ត៌មានទាន់ហេតុការណ៍៖

គណៈបញ្ជាការឯកភាពខណ្ឌសែនសុខដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះឃាត់ជនសង្ស័យ៣នាក់ និងថ្នាំញៀន៦កញ្ចប់

ភ្នំពេញ៖ គណៈបញ្ជាការឯកភាពខណ្ឌសែនសុខ
ដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះដើម្បីរិតបន្តឹងច្បាប់ចរាចរក៏ ដូចជាទប់ស្កាត់បទល្មើសផ្សេងៗ ដែលអាចកើតមានឡើងក្នុងមូលដ្ឋាន ហើយក៏មនុស្ស៣នាក់ដកហូតម្សៅក្រាមថ្លាស
ចំនួន០៦កញ្ចប់ថង់តូចជាប់ខ្លួន កាលពីម៉ោង២០និង៣០នាទីយប់ ថ្ងៃទី៧ សីហា ២០១៧នៅផ្លូវ១៩៨៦ មុខផ្សារទំនើបSUPER stor ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

សមត្ថកិច្ចនិយាយថា ជនសង្ស័យទាំង៣នាក់ ដែលឃាត់ខ្លួននោះ ទី១ឈ្មោះ ហាន យិន ភេទប្រុស អាយុ១៩ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
ជនសង្ស័យទី២ឈ្មោះ ថុល ចាន់ធឿន ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ក្នុងសង្កាត់បឹងកក់១ ខណ្ឌទួល
គោក ជាអ្នកមានថ្នាំ៤កញ្ចប់ថង់តូច ។
ជនសង្ស័យទី៣ឈ្មោះគឹម ចំរើន អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ មានថ្នាំ២កញ្ចប់តូច ។

NKD-36x6_outline

សមត្ថកិច្ចបានប្រាប់ថា មុនឃាត់ខ្លួនយុវជនទាំង៣បាក់ខាងលើ ខណៈកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌសែនសុខដាក់គោលដៅពិនិត្យអាវុធជាតិផ្ទុះនៅចំណុចខាងលើ ស្រាប់តែឃើញយុវជនទាំងបីនាក់ជិះម៉ូតូចំនួន២គ្រឿង ម៉ាកគ្រឺសអង្គរពណ៌ខៀវមួយគ្រឿង និងម៉ាកហ្សូម័រមួយគ្រឿង ឆ្លងកាត់គោលដៅត្រួតពិនិត្យ ពេលដែលឃើញកម្លាំងសមត្ថកិច្ច ជនសង្ស័យទាំងបីនាក់មានការភិតភ័យ សមត្ថកិច្ចឲ្យឈប់ឆែកឆេរឃើញមានលាក់ទុកថ្នាំញៀនជាប់ខ្លួនសមត្ថកិច្ចក៏ឃាត់ខ្លួនតែម្តង។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យខាងលើបានប្រាប់ថា ថ្នាំញៀនខាងលើនេះ ពិតជារវស់ពួកខ្លួនមែន ដោយទិញមកពីម្តុំរោងចក្រឆ្នាំង ក្នុងខណ្ឌទួលគោកគោលបំណងយកមកប្រើប្រាស់ប៉ុណ្ណោះ។

បច្ចុប្បន្នជនសង្ស័យទាំងបីនាក់ខាងលើ កំពុងឃាត់ខ្លួនបណ្តោះ អាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ រង់ចាំបញ្ជូនទៅតុលាការពេលក្រោយ៕ តុង សីហា