ព័ត៌មានទាន់ហេតុការណ៍៖

គប់​មួយ​ទូរស័ព្ទ​បែកក្បាល​ហូរ​ឈាម​ព្រោះ​ខឹង​​និយាយ​លេង​ច្រើន​ត្រូវ​នគរបាល​ចាប់​បញ្ចូល​ទ្រុង​

​ខេត្ដពោធិ៍សាត់​ ៖​ បុរស​ម្នាក់​ត្រូវ​ កម្លាំង​នគរបាល​ចាប់​ញាត់​បញ្ចូល​ទ្រុង​ដែក​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ពោធិ៍​ សាត់​ក្រោយ​ពី​បុរស​រូប​នេះ​បាន​ប្រើ​អំពើ​ ហិង្សា​លើ​យុវជន​ម្នាក់​ដោយ​យក​ទូរស័ព្ទ​ដៃ​គប់​ចំ​ក្បាល​បែក​ហូរ​ឈាម​កក្លាក់​ ។​
​ហេតុការណ៍​នេះ​បាន​កើតឡើង​កាល​ ពី​ល្ងាច​ថ្ងៃ​ទី​២១​ ខែកុម្ភៈ​ ឆ្នាំ​២០១៥​ ស្ថិត​ ក្នុងភូមិ​ពោធិ៍​តា​គួ​យ​ សង្កត់​លលក​.​ស​ ក្រុង​-​ខេត្ដពោធិ៍សាត់​ ។​

បុរស​សង្ស័យ​ឈ្មោះ​ ប៊ូ​ ភា​រុម​ ហៅ​ធ្លក​ អាយុ​២៧​ឆ្នាំ​ មាន​ទីលំនៅ​ក្នុងភូមិ​-​ សង្កាត់​កើតហេតុ​ ។​

ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​នគរបាល​ ប៉ុស្ដិ៍​បានឱ្យ​ដឹង​ថា​ ការ​ឃាត់ខ្លួន​ជន​ដៃ​ ដល់​ខាងលើ​ដោយសារ​តែ​ជន​ដៃដល់​បាន​ប្រើ​អំពើ​ហិង្សា​លើ​យុវជន​ម្នាក់​ឈ្មោះ​ មឿ​ន​ ប៉ុ​ច​ អាយុ​១៨​ឆ្នាំ​ មាន​ទីលំនៅ​ក្នុង​ ភូមិ​-​សង្កាត់​ជាមួយ​ជន​ដៃដល់​ ។​

ប្រភព​បន្ដ​ថា​ ការ​ប្រើ​អំពើ​ហិង្សា​នេះ​ ដោយ​ជន​ដៃដល់​បាន​យក​ទូរស័ព្ទ​របស់​ គេ​គប់​ទៅ​លើ​ជន​រង​គ្រោះ​បណ្ដាល​ឱ្យ​ចំ​ ក្បាល​បែក​ហូរ​ឈាម​ដែល​គ្រាន់តែ​ជន​ រង​គ្រោះ​(​មឿ​ន​ ប៉ុ​ច​)​ ប្រលែង​លេង​ ដដែលៗ​ធ្វើ​ឱ្យ​ជន​ដៃដល់​ខឹង​ហើយ​និយាយ​ ថា​ “​ឯង​ពូកែ​ឌឺ​ណាស់​”​ ។​

ប្រភព​ព័ត៌មាន​ផ្សេងៗ​នៅ​កន្លែង​ កើតហេតុ​បាន​និយាយ​ប្រហាក់ប្រហែល​គ្នា​ថា​ នៅ​ពេល​ឃើញ​សមត្ថកិច្ច​ឃាត់​ ខ្លួន​បុរស​នេះ​ពួក​គាត់​ត្រេកអរ​គ្រប់ៗ​គ្នា​ ព្រោះ​បុរស​រូប​នេះ​ជា​មុខសញ្ញា​សេព​ គ្រឿងញៀន​ផង​ដែរ​។​ ពិសេស​ជាង​នេះ​ ទៀត​នោះ​បុរស​រូប​នេះ​ពូកែ​ខាង​ធ្វើទុក្ខ​បុក​ ម្នេញ​លើ​ឪពុក​រហូត​នៅផ្ទះ​លែង​បាន​ ។​

បើ​ទោះជា​មាន​ប្រភព​ពី​អ្នក​ភូមិ​ផង​ របង​ជាមួយ​អះអាង​បែប​នេះ​ក្ដី​តែ​សមត្ថ​ កិច្ច​ខាងលើ​មិន​ទាន់​បញ្ជាក់​ថា​បន្ដ​នីតិ​ វិធី​យ៉ាងណា​ទេ​ លើ​ជន​ដៃដល់​ដែល​ត្រូវ​ ឃាត់ខ្លួន​នោះ​ ។​ តែ​យ៉ាងណា​ប្រជា​ពល​ រដ្ឋ​ទទូច​ឱ្យ​សមត្ថកិច្ច​គួរ​បញ្ជូន​ជន​ដៃ​ ដល់​ចាត់ការ​តាម​ច្បាប់​កុំ​ទុក​ឱ្យ​អំ​ពុល​ ដល់​អ្នកស្រុក​ទៀត​ ៕ ប៉ឹម​ ពិន​

11016088_406504449515603_5228043578547927773_n