ព័ត៌មានទាន់ហេតុការណ៍៖

គម្រោងដេញថ្លៃជួសជុលផ្លូវដីនិងផ្លូវបេតុង៨គម្រោងចែកទឹកតែមិនស្មើគ្នាបំបែរចោល៥គម្រោងនៅក្រុងស្វាយរៀង

ខេត្តស្វាយរៀង ៖ ព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៧ ក្រុមហ៊ុនជាង៣០ បានចូលរួមដាក់ដេញថ្លៃជួសជុលផ្លូវដី និងផ្លូវបេតុងអាម៉េចំនួន៨ខ្សែ ក៏ប៉ុន្តែចែក លុយមិនស្មើឈ្លោះគ្នា ខណៈមានគម្រោងតែមួយគត់ដេញថ្លៃត្រូវគ្នា ។

បញ្ហាក្រុមហ៊ុនដេញថ្លៃឈ្លោះគ្នាធ្វើឲ្យអាជ្ញាធរ ភូមិ-សង្កាត់ពិបាកចិត្ត ដោយ ពលរដ្ឋចោទថា អាជ្ញាធរមិនធ្វើផ្លូវតែការ ពិតធ្វើផ្លូវមិនបានដោយសារក្រុមហ៊ុនឈ្លោះគ្នាសោះ។ ជាក់ស្តែង​ដូចជា​គម្រោង​ស្ថាបនា ផ្លូវចំនួន៥ខ្សែ ក្នុងសង្កាត់ចំនួន៤គឺ ៖ សង្កាត់ សង្ឃ័រ ,សង្កាត់គយត្របែក, សង្កាត់ស្វាយរៀងនិងសង្កាត់ព្រៃឆ្លាក់គ្មានក្រុមហ៊ុនណាចូលដាក់ដេញថ្លៃមូលហេតុ​ចែកទឹកតែគ្នាមិនស្មើ ដោយក្រុមហ៊ុនជិត២​០ក្រុមហ៊ុនមិនព្រមចូលក្នុងបន្ទប់ដាក់ដេញថ្លៃគឺនៅពពាក់ពពូននៅខាងមុខសាល​ដេញថ្លៃ និងក្រុមហ៊ុនខ្លះឈរអើតមើល​​​ តាមបង្អួចហើយស្រែកឲ្យក្រុមហ៊ុនដែល បានចូលយកឯកសារដាក់ដេញថ្លៃថាកុំដាក់ដេញថ្លៃអីឆាចោលគម្រោងក្រុងស្វាយរៀងទាំង៨គម្រោងនេះចោលទៅ ទើបធ្វើឲ្យ មានភាពរញ៉េរញ៉ៃយ៉ាងខ្លាំង ។

ការផ្ទុះភាពរញ៉េរញ៉ៃនេះមានអ្នកមកដាក់ដេញថ្លៃខ្លះបានបង្ហើបឲ្យដឹងថា មូល ហេតុមកពីចែកទឹកតែគ្នាមិនស្មើ និងមកពី អ្នកសម្របសម្រួលសម្របមិនស្រួលក្រុម ហ៊ុនតូចៗក្នុងខេត្តចង់បានគម្រោងក៏ប៉ុន្តែក្រុមហ៊ុនធំៗចង់បានផ្លូវដែលជួសជុល និងថ្នល់ បេតុងក្នុងក្រុងជិតផ្លូវដេញថ្លៃបានចំណេញច្រើនជាងផ្លូវនៅជនបទ ទើប ដណ្តើមគ្នា មិនព្រមឲ្យទៅក្រុមហ៊ុនតូចៗ នាំគ្នាមិនចូលដេញថ្លៃ ក៏ប៉ុន្តែក្រុមហ៊ុន ប្រមាណជិត១០ក្រុមហ៊ុនចង់បានមិនស្តាប់អ្នកសម្របសម្រួលបានចូលទៅដាក់ឯកសារដេញថ្លៃ ធ្វើឲ្យក្រុមហ៊ុនមួយចំនួនខឹងក៏បង្កើតភាព រញ៉េរញ៉ៃឡើងដើម្បីឲ្យគណៈកម្មការលទ្ធកម្មផ្អាកការដេញថ្លៃ។ ពេល គណៈកម្មការដេញថ្លៃប្រកាសបញ្ចប់ការដាក់ពាក្យ(បញ្ឈប់ ទទួលពាក្យ)ស្រាប់តែមាន បួនប្រាំក្រុមហ៊ុនទៀតចូលទៅដាក់ពាក្យ ដណ្តើមចុះវត្តមាន ហើយដាក់ដេញថ្លៃទាប រហូត៧០ភាគរយ គឺសង្កាត់ស្វាយតឿ ជួសជុលផ្លូវ១ខ្សែ ប្រវែង១.៩៤៥ម៉ែត្រ ទទឹង៣,៥០ម៉ែត្រក្រាល ខ្សាច់កម្រាស់ ០,១៥ម៉ែត្រ តម្លៃប៉ាន់ស្មានចំនួន៥៨.៧៩០.៣០០រៀល ដេញថ្លៃទារ រហូត១៦. ៣៣៨.០០០រៀល ក៏ប៉ុន្តែគណៈកម្មការ លទ្ធកម្មសង្កាត់ស្វាយតឿមិនទទួលយក ព្រោះទាបពេកក៏ហៅម្ចាស់ក្រុមហ៊ុនមក សាកសួរ ចុងក្រោយសម្រេចយល់​ព្រម​ទទួលយកក្រុមហ៊ុន ណាំ គីម ដែលដេញថ្លៃ​ទារត្រឹម​៣៧.៩២៧.៥០០រៀល អាចទទួល​​ យកបាន ។

ទី២គម្រោងជួសជុលផ្លូវដីក្រាលខ្សាច់ភ្នំប្រវែង១.៨០៤ម៉ែត្រ ទទឹង៣,៥០ម៉ែត្រ និងផ្លូវប្រវែង២៨០ម៉ែត្រទទឹង៤ម៉ែត្រតម្លៃប៉ាន់ស្មាន៦៤.០២៨.៨០០រៀលមានក្រុមហ៊ុនចំនួន០៦ក្រុមហ៊ុនមកដាក់ដេញថ្លៃ លទ្ធផលបានទៅក្រុមហ៊ុនសូចាន់រ៉ាដេញ ថ្លៃទាប២៣.៨៣៥.៥០០រៀល គឺក្រោម ៥០ភាគរយ ។

ចំណែកសង្កាត់ពោធិ៍តាហោ គម្រោងសាងសង់ផ្លូវក្រាលបេតុង១ខ្សែ ប្រវែង​១០៧ ម៉ែត្រទទឹង៤ម៉ែត្រកម្រាស់បេតុង ០,១៥ម៉ែត្រ តម្លៃប៉ាន់ស្មាន៤៧.៣៣៥.៥០០រៀល។ក្រុមហ៊ុនដាក់ដេញថ្លៃ៣ក្រុម ហ៊ុនលទ្ធផលក្រុមហ៊ុនឃីខឿនដេញថ្លៃ បានទាបលើ៩៩ភាគរយគឺ ៤៧.០៨០. ០០០រៀល ហើយគម្រោងនេះចាត់ទុកជាគម្រោងចែកទឹកតែគ្នា ៕ សហការី