ព័ត៌មានទាន់ហេតុការណ៍៖

គី​ម​ ជុង​អ៊ុ​ន​ ជេរ​ប្រមាថ​ ដល់​បុគ្គលិក​ នៅ​កសិដ្ឋាន​ចិញ្ចឹមសត្វ​អណ្តើក​

​មេដឹកនាំ​កូរ៉េ​ខាងជើង​ លោក​គី​ម​ ជុង​អ៊ុ​ន​ កាលពី​ថ្ងៃ​ទី​១៩​ ខែឧសភា​ ឆ្នាំ​២០១៥​ បាន​ផ្ទុះ​កំហឹង​យ៉ាង​ខ្លាំង​ ពេល​ទៅ​ទស្សនកិច្ច​កសិដ្ឋាន​ចិញ្ចឹមសត្វ​អណ្តើ​ម​ ដោយសារ​តែ​អ្នកគ្រប់គ្រង​នៅ​ ទីនោះ​ គ្រប់គ្រង​មិន​បាន​ល្អ​ ។​ លោក​ គី​ម​ ជុង​អ៊ុ​ន​ បាន​ជេរ​ប្រមាថ​«​ហ៊ុយ​ផ្សេង​»​ បុគ្គលិក​នៅ​ ទីនោះ​ទាំងអស់​ ។​

​សារព័ត៌មាន​ Rodong​ Sinmun​ បាន​ផ្សព្វផ្សាយ​ពី​រូបភាព​មេដឹកនាំ​ គី​ម​ ជុង​អ៊ុ​ន​ ផ្ទុះ​កំហឹង​ ដៃ​ចង្អុល​ទៅ​អាង​ចិញ្ចឹមសត្វ​អណ្តើក​ ហើយ​ជេរ​ប្រមាថ​ ។​ នេះ​ជា​រូបភាព​ដ៏​គ​ម្រ​ស្តី​ពី​ការ​ខឹង​ សម្បារ​ ដោយ​កន្លង​មក​មាន​តែ​រូបភាព​សើច​សប្បាយ​តែ​ប៉ុណ្ណោះ​ ។​

​សារព័ត៌មាន​ជាតិ​កូរ៉េ​ខាងជើង​បាន​ផ្សព្វផ្សាយ​ថា​ លោក​គី​ម​ ជុង​អ៊ុ​ន​ បាន​ថ្កោលទោស​យ៉ាង​ខ្លាំង​ដល់​អ្នក​ទទួលខុសត្រូវ​ ក្នុង​ការ​មើលថែ​កសិដ្ឋាន​ចិញ្ចឹមសត្វ​អណ្តើក​ ដោយ​ចាត់​ទុក​ថា​នោះ​ជា​ការ​បរាជ័យ​ អសមត្ថភាព​ គំនិត​ហួស​សម័យ​ និង​មិន​មានការ​ទទួលខុសត្រូវ​ ។​

​អ្វី​ដែល​ធ្វើ​ឲ្យ​លោក​គី​ម​ ជុង​អ៊ុ​ន​ កាន់តែ​ខឹង​ខ្លាំង​នោះ​ គឺ​កសិដ្ឋាន​ខាងលើ​ បង្កើត​ដោយ​ស្នាដៃ​លោកឪពុក​ គី​ម​ ជុង​អ៊ី​ល​ តែ​គ្រប់គ្រង​មិន​បាន​ល្អ​ ។​ សារព័ត៌មាន​ KCNA​ របស់​កូរ៉េ​ខាងជើង​បាន​ផ្សព្វផ្សាយ​ដោយ​ដកស្រង់​សម្តី​លោក​គី​ម​ ជុង​អ៊ុ​ន​ បញ្ជាក់​ថា​ «​បុគ្គលិក​នៅ​ទីនោះ​ មិន​ចេះ​ ថែរក្សា​ស្នាដៃ​ដ៏​ត្រចះត្រចង់​របស់​អតីត​មេដឹកនាំ​កូរ៉េ​ខាងជើង​ គី​ម​ ជុង​អ៊ី​ល​ ធ្វើ​ម្តេច​អាច​ទទួល​ បាន​ជោគជ័យ​នៅ​ក្នុង​ការ​ផលិត​របស់​ខ្លួន​»​ ។​

​សាច់​អណ្តើក​ជា​អាហារ​ថ្លៃ​បំផុត​ និង​ពេញ​និយម​បំផុត​នៅ​កូរ៉េ​ខាងជើង​ ត្រូវ​បាន​គេ​យក​ទៅ​ ធ្វើ​ជា​ស៊ុប​ប៉ូវ​ ។​ មេដឹកនាំ​ គី​ម​ ជុង​អ៊ុ​ន​ មិន​ខុស​អ្វី​ពី​ជីតា​ គី​ម​ អ៊ី​ល​ស៊ុ​ង​ និង​ឪពុក​ គី​ម​ ជុង​អ៊ី​ល​ នោះ​ឡើយ​ គឺ​តែងតែ​ទៅ​ត្រួ​ន​ពិនិត្យ​ ទស្សនកិច្ច​ រោងចក្រ​ សាលារៀន​ កសិដ្ឋាន​ និង​ជំរុំ​យោធា​ ដើម្បី​បញ្ជា​ផ្ទាល់​ ។​ រាល់​ដំណើរ​ទស្ស​របស់​មេដឹកនាំ​ គី​ម​ ជុង​អ៊ុ​ន​ កន្លង​មក​ គឺ​តែងតែ​ញញឹម​ លើកទឹកចិត្ត​ដល់​អ្នកគ្រប់គ្រង​នៅ​ទីនោះ​ មិន​ដែល​មានការ​ស្តីបន្ទោស​នោះ​ឡើយ​ ។​

​ការ​ស្តីបន្ទោស​ជេរ​ប្រមាថ​ដល់​អ្នកគ្រប់គ្រង​និង​បុគ្គលិក​កសិដ្ឋាន​ចិញ្ចឹម​អណ្តើ​ម​ដោយ​បើក​ជំហរ​ជា​រឿង​មួយ​កម្រ​ធ្វើ​ឲ្យ​បុគ្គលិក​នៅ​ទីនោះ​ភ័យ​យ៉ាង​ខ្លាំង​ខ្លាច​ត្រូវ​ដាក់ទោស​ ៕​ ម៉ែ​វ​ សា​ធី​

Sathy001