ព័ត៌មានទាន់ហេតុការណ៍៖

គឹម សុខ លួចឆ្លងដែនទៅក្រៅប្រទេសខណៈជំពាក់លុយដើមបណ្តឹងមិនទាន់សង

ភ្នំពេញ ៖ លោក គឹម សុខ បានលួចឆ្លង ដែនទៅក្រៅប្រទេស ខណៈលុយជំពាក់ដើមបណ្តឹងគឺគណបក្សប្រជាជនកម្ពុជា មិនទាន់សង។ ប្រភពច្បាស់ការណ៍បាន បញ្ជាក់ឲ្យដឹងថា លោក គឹម សុខ បានរៀបចំ ឆ្លងដែនចេញក្រៅប្រទេសកាលពីថ្ងៃ ព្រហស្បតិ៍ ៤រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិ ស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែ សីហា ឆ្នាំ២០១៨ ។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្ដេច តេជោ ហ៊ុន សែន កាលពីថ្ងៃពុធ ៣រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ បាន ព្រមានថា នឹងប្ដឹងលោក គឹម សុខ ដាក់ពន្ធ នាគារវិញប្រសិនបើមិនសងប្រាក់សំណង ៨០០លានរៀលស្មើនឹងប្រមាណ២០ម៉ឺនដុល្លារមកឲ្យគណបក្សប្រជាជនកម្ពុជា ។

លោក គឹម សុខ ត្រូវបានតុលាការដោះលែងឲ្យមានសេរីភាពឡើងវិញកាលពីព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨ បន្ទាប់ពី អនុវត្តទោសចប់សព្វគ្រប់។ លោក គឹម សុខ កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧កន្លង ទៅត្រូវបានចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញលោក គី ប្ញទ្ធី សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារចំនួន១៨ខែ និងពិន័យ ប្រាក់ចំនួន៨លានរៀលរួមនឹងប្រាក់សង ជំងឺចិត្តដល់ដើមបណ្តឹង៨០០លានរៀល ក្រោមការចោទប្រកាន់ពីបទញុះញង់ឲ្យ មានបទឧក្រិដ្ឋជាអាទិ៍ ។

ការផ្តន្ទាទោសនេះធ្វើឡើងតាមបណ្តឹងរបស់គណបក្សប្រជាជនកម្ពុជាបន្ទាប់ពីលោក គឹម សុខ បានញុះញង់ និងបរិហារកេរ្តិ៍គណបក្សប្រជាជនកម្ពុជាថានៅពីក្រោយឃាតកម្មលោក កែម ឡី ៕ ហេង សូរិយា

រូបគឹម សុខ កាលពីពេលកន្លងមក