ព័ត៌មានទាន់ហេតុការណ៍៖
New Peace Studio

គូស្នេហ៍នឹងគ្នា ចេញពីធ្វើការត្រូវចោរភ្ជង់ប្លន់ម៉ូតូទៅបាត់

ភ្នំពេញ៖ ក្រុមចោរមួយក្រុម ប្រដាប់អាវុធមួយដើម បានធ្វើសកម្មភាពភ្ជង់ប្លន់យកម៉ូតូពីគូស្នេហ៍មួយគូ ខណៈជិះម៉ូតូចេញពីធ្វើការ បានសម្រេច រួចក្រុមចោរជិះយកទៅបាត់ស្រមោលកាលពីវេលាម៉ោង ៩និង៣០នាទីយប់ ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវលេខ៤៣០កែងផ្លូវលេខ១៨៧ ខាងក្រោយមន្ទីរពេទ្យរុស្ស៊ី ស្ថិតនៅក្នុង សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។

image2

តាមប្រភពព័ត៌មានបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូ១គ្រឿងម៉ាក ហុងដា c125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GF.8402 មានគ្នា២នាក់ជាគូស្នេហ៍នឹងគ្នា ទើបតែចេញមកពីធ្វើការ ដោយគោលបំណងត្រឡប់ទៅផ្ទះ ។ លុះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែលេចមុខក្រុមចោរមានគ្នា២នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម ភ្លាមៗនោះក្រុមចោរ ក៏បានធ្វើសកម្មភាពដកកាំភ្លើងខ្លីមួយដើម ហើយភ្ជង់គំរាមបាញ់ទៀតផង ធ្វើឲ្យជនរងគ្រោះទាំង២នាក់ភ័យស្លន់ស្លោ ក៏ត្រូវក្រុមចោរប្លន់យកម៉ូតូជិះយកទៅបាត់ ។

image1

ក្រោយកើតហេតុ ជនរងគ្រោះបានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទំនប់ទឹក ដើម្បីស្រាវជ្រាវរកក្រុមជនសង្ស័យមកផ្តន្ទាទោស ៕ ស រស្មី