ព័ត៌មានទាន់ហេតុការណ៍៖

គូស្នេហ៍១គូ ត្រូវនគរបាលស្រុកមេមត់ចាប់ឃាត់ខ្លួនជាប់ពាក់ព័ន្ធថ្នាំញៀន

ចែករំលែក៖

ខេត្តត្បូងឃ្មំុៈ គូស្នេហ៍១គូត្រូវបានកម្លាំសមត្ថកិច្ចនគរបាលស្រុកត្បូងឃ្មំុ ធ្វើរការឃាត់ខ្លួនដោយជាប់សង្ស័យពាក់ពន្ធ័ និងគ្រឿងញៀន។

ករណីចាប់ខ្លួនជនសង្ស័យនេះធ្វើរឡើងនៅម៉ោង ១ៈ០០នាទី ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចផ្ទះសំណាក់ យីហោ មហាលាភ ស្ថិតក្នុងភូមិជាំទ្រៀក ឃំុត្រមូង ស្រុកមេមត់ ខេត្តត្បូងឃ្មំុ។

លោក ហុង គឹមហឿន អធិការនគរបាលស្រុកមេមត់បានបញ្ជាក់ឲ្យដឹងថា ជនសង្ស័យទាំងពី មានឈ្មោះ តើត ហាលីម ភេទប្រុស អាយុ២២ឆ្នាំ និងឈ្មោះ ឡេង ស្រីលាភ ភេទស្រី អាយុ២០ឆ្នាំ រស់នៅក្នុងភូមិ_ឃំុកន្លែងចាប់ខ្លួនខាងលើ។ លោកបន្តថា ក្នុងនោះជំនាញបានធ្វើរការដកហូតវត្ថុតាង សង្ស័យជាថ្នាំញៀន១កញ្ចប់និង ឧបករណ៍ វេចខ្ចប់ ជក់មួយចំនួន។

បច្ចុប្បន្ន ជនសង្ស័យទាំងពីកំពង់ត្រូវបាន សម្មត្ថកិច្ចជំនាញនគរបាលស្រុកត្បូងឃ្មំុសាកសួរដើម្បីកសាងសំណំុរឿងចាត់ការតាមច្បាប់៕

ដោយ៖ វណ្ណះ


ចែករំលែក៖