ព័ត៌មានទាន់ហេតុការណ៍៖

គោយន្ដកន្ដ្រៃបុកអ្នកបើកម៉ូតូស្លាប់ទាំងព្រឹកយ៉ាងអាណោចអាធ័ម

ខេត្ដស្ទឹងត្រែង ៖ មានករណីគ្រោះ ថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាង គោយន្ដកន្ដ្រៃបុកម៉ូតូអ្នកដំណើរបណ្ដាល ឱ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ កាលពីវេលាម៉ោង៤និង៤៥នាទីព្រឹកថ្ងៃ ទី៦ ខែមេសា ឆ្នាំ២០១៦ នៅលើ កំណាត់ផ្លូវជាតិលេខ៧ ចន្លោះគីឡូម៉ែត្រ លេខ១៣-១៤ ម្ដុំអូរពងមាន់ ស្ថិតក្ន្នុង ភូមិរាជានុកូល សង្កាត់-ក្រុង-ខេត្ដ ស្ទឹងត្រែង ។

សមត្ថកិច្ចបានឱ្យដឹងថា មុនពេល កើតហេតុគេបានឃើញរថយន្ដម៉ាក MSZ បើកបរស្របទិសគ្នាជាមួយគោ យន្ដកន្ដ្រៃមួយគ្រឿងដឹកឈើក្នុងទិសដៅ ពីជើងទៅត្បូង ។ លុះមកដល់ចំណុចអូរ ពងមាន់សង្ស័យម៉ូតូបើកជែងអាចប៉ះ នឹងដៃចង្កូតក៏បណ្ដាលឱ្យដួល ហើយគោ យន្ដកន្ដ្រៃបានបុក និងកិនស្លាប់យ៉ាង រន្ធត់នៅកន្លែងកើតហេតុ ។

សមត្ថកិច្ចបានបន្ដថា ជនរងគ្រោះ ក្នុងហេតុការណ៍នេះឈ្មោះ អ៊ុយ ប៊ុន ភេទ ប្រុស អាយុ២១ឆ្នាំ រស់នៅម្ដុំចម្ការ ម៉ៃសាក់ ស្ថិតក្ន្នុងភូមិរាជានុកូល សង្កាត់- ក្រុងស្ទឹងត្រែង ។

ក្រុមគ្រួសារបានបញ្ជាក់ថា ទៀបភ្លឺ ជនរងគ្រោះបានបើកម៉ូតូចេញពីផ្ទះ ដើម្បីទៅយកបងស្រីនៅចំណុចអូរច្រឡំ ដែលមិនឆ្ងាយពីចំណុចអូរពងមាន់ ប៉ុន្ដែ ជាចៃដន្យអាក្រក់ក៏បានជួបគ្រោះថ្នាក់ ចរាចរណ៍ជាមួយនឹងគោយន្ដកន្ដ្រៃដឹក ឈើគ្រឿងផ្ទះបណ្ដាលឱ្យស្លាប់តែម្ដង ។ ចំណែកអ្នក បើកបរគោយន្ដកន្ដ្រៃក្រោយ ឃើញជនរងគ្រោះស្លាប់ក៏រត់គេចខ្លួនពី កន្លែងកើតហេតុបាត់ស្រមោល ។

សមត្ថកិច្ចបានចុះមកវាស់វែង និង ប្រគល់សាកសពជនរងគ្រោះឱ្យក្រុម គ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ស្ទឹងត្រែង

IMG_4167

IMG_4168

IMG_4169

IMG_4170

IMG_4171