ព័ត៌មានទាន់ហេតុការណ៍៖

គោយន្ដកន្ដ្រៃបោះពួយលឿន ធ្លាក់ប្រឡាយរបួសធ្ងន់ម្នាក់

ខេត្តឧត្តរមានជ័យ៖ បុរសម្នាក់ បើកបរគោយន្តកន្ត្រៃក្នុងសដ្ឋានភាពស្រវឹងជោកជាំ ដោយបោះពួយលឿនដូចហោះ មិនប្រយ័ត្នធ្លាក់ចូលក្នុងប្រឡាយ បណ្តាលឲ្យរងរបួសធ្ងន់សន្លប់ស្តូកស្តឹង នៅនឹងកន្លែង។

ករណីនេះ កើតឡើងកាលពីវេលាម៉ោង២ និង៣០នាទីរសៀល ថ្ងៃសៅរ៍ ១០រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៨ តាមបណ្តោយផ្លូវជាតិលេខ៥៦B ស្ថិតក្នុងភូមិគោកច្រេស សង្កាត់សំរោង ក្រុងសំរោងខេត្តឧ
ត្តរមានជ័យ។

សមត្ថកិច្ចប្រាប់ឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ សេក ប្លេក ភេទប្រុស ​អាយុ៣៤ឆ្នាំ រស់នៅភូមិកូនដំរី សង្កាត់សំរោង ក្រុងសំរោង។

ក្រោយកើតហេតុ កម្លាំងជំនាញក្រុងចុះទៅដល់កន្លែងកើតហេតុ ត្រួតពិនិត្យ រួចហើយបានហៅរថយន្តពេទ្យដឹកយកទៅមន្ទីរពេទ្យខេត្ត ៕ ប៉ែន នួន