ព័ត៌មានទាន់ហេតុការណ៍៖
" alt="" width="1024" height="100" />" alt="" width="1045" height="100" />

គោយន្តកែឆ្នៃដឹកឈើពេញប្រៀប ធ្លាក់ផ្លូវក្រឡាប់ដោយខ្លួនឯង សង្កត់អ្នកបើកបរស្លាប់

ចែករំលែក៖

ខេត្តរតនគិរី៖ បុរសម្នាក់បើកបរគោយន្តកែឆ្នៃ ដឹកឈើពេញប្រៀប មិនប្រយត្ន័ក៏បណ្តាលឲ្យក្រឡាប់សង្កត់ខ្លួនឯងស្លាប់យ៉ាងអាណោចអាធម័បំផុត ។

ហេតុការណ៍នេះបានកើតឡើងនៅ វេលាម៉ោង៧និង៤០នាទីព្រឹក ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅ ចំណុចអូរថ្ម ស្ថិតក្នុងយ៉ែម ឃុំ​ស៊ើ​ង ស្រុក​បរ​កែវ ខេត្ត​រតនគីរី។

តាមប្រភពបានឲ្យដឹងថា គោយន្តកែច្នៃដឹកឈើពេញប្រៀបតែម្តងដោយបើកបរមិនប្រយ័ត្ន ទើបបណ្តាល​ឲ្យ​ក្រឡាប់​ ធ្លាក់​ផ្លូវ​ដោយ​ខ្លួនឯង ហើយសង្កត់លើអ្នកបើកបរម្នាក់ស្លាប់យ៉ាអាណោចអាធ័មបំផុត ។

ប្រភពបន្តថា ជនរងគ្រោះអ្នកបើកបរនោះឈ្មោះ វ៉ាន់ កុសល ភេទ​ប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ រស់រស់នៅភូមិដីឡូតិ៍ ឃុំ​ជ័យ​ឧត្ដម ស្រុក​លំផាត់ ខេត្ត​រតនគីរី ។

ក្រោយកើតហេតុសមត្ថកិច្ចបានចុះពិនិត្យដែរ រួច​ក៏បានប្រគល់ សាកសពឲ្យទៅក្រមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕ ជីវន្ត័


ចែករំលែក៖