ព័ត៌មានទាន់ហេតុការណ៍៖
" alt="" width="1024" height="100" />" alt="" width="1045" height="100" />

គោ៦ក្បាលងាប់នៅស្រុកអណ្តូងមាស គេសង្សយ័ថា ពុលថ្នាំបាញ់ដំឡូងមី

ចែករំលែក៖

ខេត្តរតនគិរីៈ គោញី៦ក្បាល បានងាប់រដូករណែល គេសង្សយ័ថា បណ្តាលមកពីពុលថ្នាំបាញ់ប៉ូវដំណាំដំឡូង ។

ហេតុការណ៍នេះ បានកើតឡើង​ នៅថ្ងៃពុធ ៧ កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ ។

នៅក្នុងចំការដំឡូង និងចំការស្វាយចន្ទី របស់ឈ្មោះ ណាត ក្នុងភូមិចង ឃុំញ៉ាង ស្រុកអណ្តូងមាស ខេត្តរតនគិរី​ ។

សមត្ថកិច្ចស្រុកអណ្តូងមាសបានឲ្យដឹងថា ម្ចាស់គោរងគ្រោះ ឈ្មោះ សល់​ ចេល​ ភេទ​ប្រុស​ អាយុ៥៦ឆ្នាំ គោរបស់គាត់ងាប់២ក្បាល, ម្ចាស់គោ ឈ្មោះ រចំ​ ផង់​ ភេទ​ប្រុស​ អាយុ៣៣ឆ្នាំគោរបស់គាត់ងាប់១ក្បាល, ម្ចាស់គោឈ្មោះ សល់​ គ័រ​ ភេទ​ប្រុស​ អាយុ​៣៥ឆ្នាំ​ គោរបស់គាត់ងាប់១ក្បាល, ម្ចាស់គោឈ្មោះ សេវ​ គ្លីន​ ភេទ​ប្រុស​ អាយុ​៤៥ឆ្នាំ​ គោរបស់គាត់ងាប់១ក្បាលនិងគោងាប់១ក្បាលទៀតសមត្ថកិច្ចមិនទាន់ដឹងម្ចាស់នៅឡើយទេ ។

ប្រភពបន្តថា តាមការសន្និដ្ឋាន របស់មណ្ឌលសុខសភាពឃុំញ៉ាងថា សត្វគោទាំងនេះងាប់ គឺបណ្តាលមកពីពុលថ្នាំសម្រាប់ប៉ូវដំឡូងមី ៕ ជីវ័ន្ត


ចែករំលែក៖