ព័ត៌មានទាន់ហេតុការណ៍៖

គោ​យន្ដ​បើក​ឡើង​ឆ្លង​ផ្លូវលំ​អ្នក​ជិះ​ម៉ូតូ​បុក​ដួល​របួសធ្ងន់​២​នាក់​

ខេត្ដរតនគិរី​ ៖​ គ្រោះថ្នាក់​ចរាចរណ៍​ មួយ​បាន​កើតឡើង​បណ្ដាល​ឱ្យ​បុរស​និង​ ស្ដ្រី​២​នាក់​របួសធ្ងន់​ ខណៈ​ដែល​គោ​យន្ដ​ បើក​ឡើង​ពី​ផ្លូវលំ​ឆ្លងកាត់​ផ្លូវជាតិ​ ហើយ​ ត្រូវ​អ្នក​បើក​ម៉ូតូ​បុក​ពេញទំហឹង​ ។​

​ករណី​គ្រោះថ្នាក់​នេះ​បាន​កើតឡើង​ កាលពី​វេលា​ម៉ោង​១​និង​៥៥​នាទី​រសៀល​ ថ្ងៃ​ទី​២៣​ ខែមករា​ ឆ្នាំ​២០១៥​ នៅ​លើ​ ទ្រូង​ផ្លូវជាតិ​លេខ​៧៨​ មុខ​វត្ដ​ត្រ​ញំ​ង​ ក្រហម​ ស្ថិត​ក្នុងភូមិ​១​ ឃុំ​ត្រ​ញំ​ង​ក្រហម​ ស្រុក​កូន​មុំ​ ខេត្ដរតនគិរី​ ។

​បើ​តាម​នគរបាល​ឱ្យ​ដឹង​ថា​ ជន​រង​ គ្រោះ​ទាំង​២​នាក់​ ឈ្មោះ​ អប​ ដា​រ៉ា​វិចិត្រ​ អាយុ​២៥​ឆ្នាំ​ និង​ប្រពន្ធ​ឈ្មោះ​ច្រេស​ រិ​ទ្ធី​ អាយុ​២៤​ឆ្នាំ​ អ្នក​ទាំង​២​រស់នៅ​ភូមិ​ កណ្ដាល​ សង្កាត់​-​ក្រុង​-​ខេត្ដស្ទឹងត្រែង​ ។

​នគរបាល​បាន​បញ្ជាក់​ថា​ ជន​រង​គ្រោះ​ ទាំង​២​នាក់​ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​មក​កាន់​មណ្ឌល​សុខភាព​ស្រុក​កូន​មុំ​ដើម្បី​ ព្យាបាល​របួស​ គ្រា​ដែល​អ្នក​បើក​គោ​យន្ដ​ បាន​បើក​គេចខ្លួន​បាត់​ពី​កន្លែង​កើតហេតុ​។

​តាម​សាក្សី​បានឱ្យ​ដឹង​ថា​ នៅ​មុន​ ពេល​កើតហេតុ​ជន​រង​គ្រោះ​បាន​ធ្វើ​ ដំណើរ​តាម​ម៉ូតូ​ម៉ាក​ស៊ី​រូស​ ពណ៌​ខ្មៅ​ គ្មាន​ស្លាក​លេខ​បាន​ជិះ​ឌុ​ប​គ្នា​ឡើង​ពី​ផ្លូវ​ លំនៅ​ចំណុច​កើតហេតុ​ខាងលើ​ ។​ ខណៈ​ ដែល​ឡើង​មក​ដល់​ពាក់កណ្ដាល​ទ្រូងផ្លូវ​ ក៏​ពើប​នឹង​គោ​យន្ដ​បុក​ពេញទំហឹង​តែ​ម្ដង​ ។

​បច្ចុប្បន្ន​ម៉ូតូ​ជន​រង​គ្រោះ​សមត្ថកិច្ច​ បាន​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរ​បាល​ស្រុក​កូន​មុំ​និង​តាម​ស្វែងរក​អ្នក​ បើក​គោ​យន្ដ​កែ​ច្នៃ​ដើម្បី​ដោះស្រាយ​ តាម​ច្បាប់​ ៕

2

1

3