ព័ត៌មានទាន់ហេតុការណ៍៖

គ្រប់​ផ្នែក​គ្រប់​ថ្នាក់​ចូលរួម​ទប់ស្កាត់​ គ្រោះថ្នាក់​ចរាចរណ៍​ និង​គ្រឿង​ញៀន​ដែល​កំពុង​យាយី​នៅ​កម្ពុជា​

​ភ្នំពេញ​ ៖​ អាជ្ញាធរ​ដែនដី​ មន្ដ្រី​រាជ​ ការ​ ពិសេស​កងកម្លាំងប្រដាប់អាវុធ​ ត្រូវ​មាន​វិធានការ​ទប់ស្កាត់​ឱ្យ​ខាង​តែ​ បាន​នូវ​ការ​រត់ពន្ធ​គ្រឿងញៀន​ព្រោះ​វា​ បាន​និង​កំពុង​វាយលុក​គ្រប់​ស្រទាប់​ មនុស្ស​ ពិសេស​កម្លាំង​យុវជន​ដែល​ជា​ សសរទ្រូង​មាតុភូមិ​ និង​មាន​វិធានការ​ អប់រំ​ ណែនាំ​ដល់​កូនចៅ​របស់​ខ្លួន​ដូច​ ភ្លៀងរលឹម​ ព្រមទាំង​ត្រួតពិនិត្យ​ល្អិត​ ល្អន់​ដើម្បី​ចៀស​ឱ្យ​ផុត​ពី​គ្រោះថ្នាក់​ដោយ​ សារ​គ្រឿងញៀន​ដែល​កំពុង​យាយី​ក្នុង​ សង្គម​បច្ចុប្បន្ន​ ។​ ចំពោះ​រថយន្ដ​ ម៉ូតូ​ ដែល​ប្រើប្រាស់​ស្លាក​លេខ​ ខ​.​ម​.​ ត្រូវ​ ត្រួតពិនិត្យ​ឱ្យ​បាន​ហ្មត់ចត់​ចៀសវាង​ ការ​រត់​គេចពន្ធ​ដែល​បណ្ដាល​ឱ្យ​បាត់បង់​ ប្រភព​ចំណូល​របស់​រដ្ឋ​ ។​ ក្នុង​នោះ​ការ​ ងារ​អប់រំ​ចិត្ដសាស្ដ្រ​ក៏​ត្រូវ​បញ្ជ្រាប​ក្នុង​ កម្មវិធី​អប់រំ​នយោបាយ​ ច្បាប់​ ច្បាប់​ ចរាចរណ៍​ ការពារ​សិទ្ធិ​មនុស្ស​ ។​ល​។​ ដើម្បី​ឱ្យ​ ខ​.​ភ​.​ម​.​ កាន់តែ​មាន​វិន័យ​ សេចក្ដី​ថ្លៃថ្នូរ​ចូលរួម​ចំណែក​ក្នុង​បុព្វ​ ហេតុ​ការពារ​ខឿន​ឯករាជ្យ​ បូរណភាព​ ទឹកដី​ឱ្យ​បាន​គង់វង្ស​ ។​

​នេះ​ជា​ការ​លើក​ឡើង​របស់​លោក​ នាយ​ឧត្ដមសេនីយ៍​ សៅ​ សុខា​ អគ្គ​មេ​ បញ្ជាការ​រង​កង​យោធពលខេមរភូមិន្ទ​ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​ លើ​ផ្ទៃ​ប្រទេស​ក្នុង​កិច្ចប្រជុំ​ឆ្លង​របាយ​ ការណ៍​ប្រចាំ​ខែតុលា​ និង​ទិស​ដៅ​ខែវិច្ឆិកា​ របស់​ក្រសួងការពារជាតិ​ដែល​បាន​ថ្លែង​ ជម្រាប​ជូន​អង្គប្រជុំ​កាលពី​ថ្ងៃ​ទី​៣​ ខែ​ វិច្ឆិកា​ ឆ្នាំ​២០១៥​ ។​

​ក្នុង​របាយការណ៍​បូក​សរុប​លទ្ធផល​ កិច្ចប្រជុំ​លោកនាយ​ឧត្ដមសេនីយ៍​ ចាយ​ សាំង​យុន​ រដ្ឋលេខាធិការ​ក្រសួង​ការពារ​ ជាតិ​បាន​ថ្លែងអំណរគុណ​ចំពោះ​សម្ដេច​ អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​សម្ដេច​កិត្ដិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុ​ន​ រ៉ា​នី​ ហ៊ុន​ សែន​ ដែល​សម្ដេច​ទាំង​២​បាន​ផ្ដល់​អាវ​ រងា​ជាង​៥​ម៉ឺន​អាវ​ជូន​នាយ​ និង​ពល​ ទាហាន​នៅ​ទិស​ជួរ​មុខ​សម្រាប់​រដូវរងា​ ដែល​នឹង​ឈាន​មក​ដល់​ក្នុង​ពេល​ឆាប់ៗ​ ខាង​មុខ​ ។​

​ចំពោះ​ការងារ​អប់រំ​ចិត្ដសាស្ដ្រ​ក្នុង​ ខ​.​ភ​.​ម​.​ត្រូវ​បន្ដ​អប់រំ​ជាប់​ជា​ប្រចាំ​ដើម្បី​ឱ្យ​នាយ​និង​ពល​ទាហាន​ជ្រួតជ្រាប​ពី​ ឧបាយកល​ចិត្ដសាស្ដ្រ​របស់​ពួក​អមិត្ដ​ ដែល​ធ្វើ​ឱ្យ​សង្គម​មានការ​ប្រេះឆា​ ។​ ការ​គោរព​ច្បាប់​ចរាចរណ៍​ដែល​បាន​នឹង​ យាយី​ដល់​អាយុជីវិត​ ទ្រព្យសម្បត្ដិ​របស់​ ប្រជាពលរដ្ឋ​ដែល​កើតឡើង​គួរ​ឱ្យ​ព្រួយ​ បារម្ភ​ក្នុង​ពេល​បច្ចុប្បន្ន​ ។​ ចំណែក​ប្រាក់​ បៀវត្ស​ខែវិច្ឆិកា​ក៏​ត្រូវ​បាន​លើក​ឡើង​ ដោយ​ថ្នាក់ដឹកនាំ​អគ្គនាយកដ្ឋាន​ភស្ដុ​ភារ​ហិរញ្ញវត្ថុ​ក្រសួងការពារជាតិ​ ត្រូវ​បើក​ ក្នុង​អំឡុង​ថ្ងៃ​ទី​១៦​ដល់​ ថ្ងៃ​ទី​២០​ ខែវិច្ឆិកា​ ផង​ដែរ​ ៕​សុខដុម​

IMG_6614

IMG_6617