ព័ត៌មានទាន់ហេតុការណ៍៖
" alt="" width="1024" height="100" />" alt="" width="1045" height="100" />

គ្រាន់តែឃើញ ឆ្អឹងគោ ក៏ផ្ទុះហិង្សាស្លាប់មនុស្ស២នាក់ដែរ នៅឥណ្ឌា

ចែករំលែក៖

អំពើហិង្សាមួយរបស់ក្រុមមនុស្សយូកូង បានកើតឡើងរាលដាល​តាមភូមិស្រុកជាច្រើន នៅភាគខាងជើងប្រទេសឥណ្ឌា​កាលពីថ្ងៃចន្ទ( ៣ ធ្នូ) ក្រោយ​ការប្រទះឃើញ​ សង្ស័យជាគ្រោងឆ្អឹងសត្វគោ ដោយការដុត​យានយាន្ត​ និងសម្លាប់មនុស្ស​អស់២នាក់ ក្នុងនោះ មានទាំងមន្ត្រីប៉ូលិសជាន់ខ្ពស់​ផងដែរ ។

ប៉ូលិស​បាញ់កាំភ្លើង​ឡើងលើមេឃ ខណៈអ្នកភូមិច្រើន​រយនាក់ បានខឹងសម្បារ​ទៅលើ​ការងប់របស់​សត្វ​ដែលគោរពបូជា​ ដោយគប់ដុំថ្ម​ទៅលើ​មន្ត្រីកងកម្លាំងសន្តិសុខ ដែលបានបញ្ជូនទៅឲ្យបង្ក្រាប​អំពើហិង្សានេះ ស្ថិតនៅចម្ងាយ​ត្រឹមតែ១៣០គីឡូម៉ែត្រ​ប៉ុណ្ណោះពីទីក្រុងញូវដេលី ។

ប៉ូលិស​និយាយថា ដំណឹង​បាន​ដឹងឮ​យ៉ាងឆាប់រហ័សនៅក្នុងស្រុក Bulandshahr ពេល គ្រោងឆ្អឹងដែលគេជឿថា ជាសត្វគោនោះ ត្រូវបានប្រទះឃើញនៅក្នុងគំនរសំរាម ស្ថិតនៅក្នុងភូមិមួយ ។

បណ្តាជន​កាន់សាសនា ហិណ្ឌូ ជាច្រើន​បានចាត់ទុកថា សត្វគោ ជាសត្វ​ដែលគោរពបូជា ហើយនៅពេលដែល​នរណាម្នាក់ ដែលគេដឹងថាជាអ្នកបានសម្លាប់សត្វគោហើយនោះ ហ្វូងមនុស្ស​​យូកូង ប្រាកដជាមិនលើកលែង​ឲ្យឡើយ​កាលពីអតីតកាល ។

ថ្លែងប្រាប់បណ្តាញព័ត៌មាន ប៉ូលិស​មួយរូបបញ្ជាក់ថា «មានការសង្ស័យថា ជាគ្រោងឆ្អឹងសត្វគោ ហើយអ្នកភូមិ​ជាច្រើននាក់ ក៏កើតក្តីខឹងសម្បារអំពីវាង» ។ អ្នកភូមិក្បែរខាងប្រហែល៤០០នាក់ ពួកគេបានគប់ដុំថ្ម និងដុត​ភ្លើង ។ ប៉ូលិសដែលមានតែដំបង ព្យាយាម​គ្រប់គ្រងស្ថានការមិនបាន ទើបបាញ់មេឃច្រើនគ្រាប់ ដើម្បីគ្រប់គ្រងលើហ្វូងមនុស្សទាំងនេះ ។

អ្នកភូមិម្នាក់បានស្លាប់ ហើយប៉ូលិសផ្នែកស៊ើបអង្កេតនៅមិនទាន់ដឹងថា តើការស្លាប់ដោយរបៀបយ៉ាងម៉េចនៅឡើយទេ ខណៈកំពុងស្រាវជ្រាវ ។

វីដេអូ ចែកចាយតាមអនឡាញ ឃើញយានយន្តជាច្រើន​ត្រូវភ្លើងឆេះ ហើយហ្វូងមនុស្ស​គប់​គ្រវែងវត្ថុ​អ្វីមួយទៅលើ​ប៉ូលិស ។ រថយន្តជាច្រើនគ្រឿង​ត្រូវភ្លើងឆេះ ។

នៅឥណ្ឌា តាមរដ្ឋ​ភាគច្រើន បានចាត់ទុកថា ការសម្លាប់សត្វគោ ឬសូម្បីតែ​មានសាច់គោក៏ដោយ ក៏ត្រូវចាត់ទុក​ជាទង្វើល្មើសច្បាប់ ។ អ្នកខ្លះដែលល្មើស អាចផ្តន្ទាទោស​អស់មួយជីវិត ។

រដ្ឋ Uttar Pradesh ដែល​កើតមានហេតុការហ៍ហិង្សា​កាលពីថ្ងៃចន្ទនេះ បានហាមប្រាម​មិនឲ្យកាប់សម្លាប់សត្វគោនោះឡើយ ។

ថ្នាក់ដឹកនាំរដ្ឋ​ Uttar Pradesh របស់ឥណ្ឌាមួយនេះ ជា​អាចារ្យសាសនាហិណ្ឌូ ដ៏ល្បីល្បាញ់ ក្លាយខ្លួនជាអ្នកនយោបាយនោះ បានជំរុញ​ឲ្យ​បិទទ្វារ​ទីសត្តឃាតដ្ឋាន និងសាងសង់​រោង​​សម្រាប់សត្វគោ​រស់នៅវិញ ៕ ថាច់ យ៉ាត


ចែករំលែក៖