ព័ត៌មានទាន់ហេតុការណ៍៖

គ្រាន់តែ​មាន​កម្ពស់​ខ្ពស់​ក៏​ក្លាយជា​មេដឹកនាំ​ល្បីល្បាញ​នៅ​លើ​ពិភព​ដែរ​

ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា​ក៏​ដូច​ជា​ មជ្ឈមណ្ឌល​ផ្ដល់​ចំណាត់ថ្នាក់​ពិភពលោក​ កន្លង​មក​ក៏​បាន​ផ្សព្វផ្សាយ​ជា​ញឹក​ ញាប់​ នូវ​មេដឹកនាំ​ដែល​មាន​ឥទ្ធិពល​ អំណាច​ បំផុត​លើ​ពិភពលោក​ មេដឹកនាំ​ដែល​ក្រ​ បំផុត​លើ​ពិភពលោក​ មេដឹកនាំ​មាន​ ទ្រព្យសម្បត្ដិ​ច្រើន​បំផុត​ មេដឹកនាំ​មាន​ ប្រាក់​បៀរ​វត្ស​ច្រើន​បំផុត​ មេដឹកនាំ​កាន់​ អំណាច​យូរ​បំផុត​…​នៅ​លើ​ពិភពលោក​។​ នៅ​ពេល​នេះ​គេ​បាន​លើក​ឡើង​ពី​មេ​ដឹក​ នាំ​ដែល​មាន​មាឌ​ កម្ពស់​ខ្ពស់​ជាងគេ​ បំផុត​នៅ​លើ​ពិភពលោក​ ដែល​ជា​ការ​ ចាប់អារម្មណ៍​ផង​ដែរ​ សម្រាប់​ប្រព័ន្ធ​ ផ្សព្វផ្សាយ​ថា​ ។​

​មិន​ត្រឹម​ការ​ឈ្លាសវៃ​នៅ​ក្នុង​ការ​ដឹកនាំ​នយោបាយ​ប្រទេស​នីមួយៗ​ ធ្វើ​ឱ្យ​ខ្លួន​ ល្បីល្បាញ​នៅ​លើ​ពិភពលោក​ ដូច​ជា​ ប្រធានាធិបតី​ពូ​ទី​ន​ ឬ​ប្រធានាធិបតី​ បា​រ៉ា​ក់​ អូ​បា​ម៉ា​ សូ​ម្បី​តែ​មេដឹកនាំ​ដែល​ មាន​កម្ពស់​ខ្ពស់​ជាងគេ​បំផុត​ ក៏​ទទួល​បាន​ ការ​ចាប់អារម្មណ៍​ និង​មាន​ភាព​ល្បី​ ល្បាញ​នៅ​លើ​ពិភពលោក​មិន​ចាញ់​គ្នា​ នោះ​ដែរ​ ។​ ក្រុម​អ្នកវិភាគ​ បាន​និយាយ​ ដោយ​កំប្លែង​ថា​ ប្រសិនបើ​ប្រមុខ​ដឹកនាំ​ ប្រទេស​ទាំង​៥​ដែល​មាន​កម្ពស់​ខ្ពស់​បំផុត​ ទៅ​លេង​បាល់បោះ​ អាច​រក​ប្រាក់​បាន​ ច្រើន​ជាង​ប្រធានាធិបតី​ ហើយ​មាន​ភាព​ សប្បាយ​រីករាយ​ ដើរហើរ​ដោយ​សេរី​ ភាព​ មិន​ខ្វាយខ្វល់​ពី​ការ​លួច​ធ្វើឃាត​ ។​
​ខាងក្រោម​នេះ​ ជា​មេដឹកនាំ​ប្រទេស​ ទាំង​៥​ដែល​មាន​កម្ពស់​ខ្ពស់​ជាងគេ​បំផុត​ នៅ​លើ​ពិភពលោក​ 8
១-​លោក​ FilipVujanovic​ ជា​ប្រ​ធា​ នា​ធិ​បតី​នៃ​ប្រទេស​ Montenegro​ ដែល​ ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ ស្ថិត​នៅ​ លេខ​រៀង​ទី​១​ ក្នុង​ចំណោម​ប្រធានាធិបតី​ ដ៏​ មាន​កម្ពស់​ខ្ពស់​ជាងគេ​នៅ​ក្នុង​ពិភព​ លោក​ជាមួយនឹង​កម្ពស់​២​ម៉ែត្រ​ ។​

២-​លោក​ Nicolas​ Maduro​ ជា​ប្រ​ធា​ នា​ធិ​បតី​នៃ​ប្រទេស​ Venezuela​ និង​ក៏​ជា​ រដ្ឋមន្ដ្រី​ក្រសួងការបរទេស​ មួយ​រូប​ ដែល​មាន​កម្ពស់​១,៩០​ម៉ែត្រ​ ។​ លោក​ មិន​ត្រឹមតែ​មាន​កម្ពស់​ខ្ពស់​នោះ​ទេ​ថែម​ ទាំង​មាន​ស្មា​ធំ​ទូលាយ​ទៀត​ផង​ ។​

៣-​លោក​ Bashar​ al-Assad​ ជា​ ប្រធានាធិបតី​នៃ​ប្រទេស​ស៊ី​រី​ ដែល​មាន​ កម្ពស់​ ១,៨៩​ ម៉ែត្រ​ ហើយ​លោក​ មាន​ភ្នែក​ពណ៌​ខៀវ​ និង​និយាយ​ភាសា​ អង់គ្លេស​ បាន​យ៉ាង​ស្ទាត់ជំនាញ​ ។​ នាង​ Asma​ Assad​ ជា​ប្រពន្ធ​របស់​លោក​ Bashar​ al-Assad​ ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ ជា​ស្ដ្រី​ដំបូង​គេ​ ដែល​មាន​រូប​សម្រស់​ ស្រស់​ស្អាត​បំផុត​ក្នុង​ពិភពលោក​ ។​

៤-​លោក​ Stephen​ Harper​ ជានា​យក​ រដ្ឋមន្ដ្រី​នៃ​ប្រទេស​កា​ណា​ដា​ ដែល​មាន​ កម្ពស់​ ១,៨៨​ ម៉ែត្រ​ ហើយ​លោក​មក​ពី​ គណបក្ស​អភិរក្សនិយម​។​ បច្ចុប្បន្ន​នេះ​ លោក​មានកូន​ពីរ​នាក់​ ជាមួយនឹង​ប្រពន្ធ​ របស់​លោក​ គឺ​នាង​ Laureen​ Teskey​ ។​
៥-​លោក​ Paul​ Kagame​ ជា​ប្រ​ធានា​ ធិ​បតី​ទី​៦​របស់​ប្រទេស​ Rwanda​ ដែល​ មាន​កម្ពស់​ ១,៨៨​ ម៉ែត្រ​ ហើយ​ចំណែក​ កូនស្រី​របស់​លោក​វិញ​ មាន​កម្ពស់​ រហូត​ដល់​២​ម៉ែត្រ​ឯណោះ​ ៕