ព័ត៌មានទាន់ហេតុការណ៍៖

គ្រាប់បែកសារធាតុគីមីនៅឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀងជាប្រភេទ Blister agents ដែលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពប្រជាពលរដ្ឋ

ខេត្តស្វាយរៀង៖ លោក ជ័យ សុន អគ្គ លេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរ ជាតិអាវុធគីមីក្រសួងការពារជាតិបានបញ្ជាក់ យ៉ាងច្បាស់ថា ក្រោយពីពិសោធសារធាតុ គីមីក្នុងគ្រាប់បែកដែលទម្លាក់ពីលើយន្ត ហោះអាមេរិកក្នុងឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង ទើបរកឃើញថា សារធាតុនៃអាវុធគីមីនោះជាសារធាតុគីមីប្រភេទ Nitrogen Mustard ដែលហៅថា Blister agents។

លោក ជ័យ សុន បានបន្តថា ក្រោយពីវិភាគដោយប្រើប្រាស់ម៉ាស៊ីនវិភាគ ដែល កុម្ម៉ង់ទិញពីប្រទេសអាល្លឺម៉ង់រកឃើញថា សារធាតុគីមីនោះជាប្រភេទ Blister agents មិនមែនជាប្រភេទគីមី CS នោះទេ។ សារ ធាតុគីមីនេះមានផលប៉ះពាល់កាន់តែធ្ងន់ ធ្ងរលើសុខភាពមនុស្សដូចជាប៉ោងស្បែក, រលាកស្បែក និងថប់ដង្ហើមជាដើម។ សារ ធាតុគីមី Nitrogen Mustard ដែលហៅថា Blister agents គឺស្ថិតនៅក្នុងតារាងទី១ នៃសារធាតុគីមី ដែលត្រូវហាមប្រាមដោយ អង្គការ OPCW របស់អង្គការសហប្រជា ជាតិ។

គួរបញ្ជាក់ថា គ្រាប់បែកគីមី១គ្រាប់ក្នុង បរិវេណវត្តគគីរ ភូមិគគីរ ឃុំគគីរ ត្រូវបាន មន្ត្រីជំនាញរបស់ស៊ីម៉ាក់ និងអាជ្ញាធរមីន ដោះបាន ខណៈគ្រាប់បែក១៥កន្លែងផ្សេង ទៀតត្រូវបានរកឃើញ។

ពាក់ព័ន្ធគ្រាប់បែកគីមីនេះប្រជាពលរដ្ឋ ឃុំគគីរជិត១០០នាក់ហើយបានរងគ្រោះ សារធាតុគីមីនឹងត្រូវបានបញ្ជូនទៅព្យាបាល នៅមន្ទីរពេទ្យ។ ពួកគាត់ភាគច្រើនមាន បញ្ហារមាស់លើរាងកាយ និងពិបាកដក ដង្ហើម។

ប៉ុន្តែដែលគួរឲ្យសោកស្តាយ និងឈឺ ចាប់បំផុតជាងនេះនោះ គឺទូតសហរដ្ឋ អាមេរិក ដែលជាម្ចាស់គ្រាប់បែកគីមីនេះ និយាយថា គ្រាប់បែកទាំងនោះជាឧស្ម័ន បង្ហូរទឹកភ្នែកប៉ុណ្ណោះមិនប៉ះពាល់ដល់សុខ ភាពប្រជាពលរដ្ឋឡើយ។

បន្ទាប់ពីទូតអាមេរិកនិយាយបែបនេះ មន្ត្រីអង្គការសីុម៉ាក់បានទាត់ចោលសម្តីដ៏ ឥតខ្មាសអៀននេះ ហើយសូមអញ្ជើញឯក អគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា និងមន្ត្រី ជំនាញរបស់អាមេរិក រួមទាំងអង្គការសហ ប្រជាជាតិផងដែរចុះទៅកាន់ទីតាំងគ្រាប់ បែកគីមីនោះដោយផ្ទាល់។ បើមិនជឿទៀត នោះអាចយកដៃកាន់ និងហិតលេងក៏ បានដែរ។

NKD-36x6_outline

លោក ហេង រតនា អគ្គនាយកមជ្ឈ មណ្ឌលកម្ចាត់មីនកម្ពុជាបានអំពាវនាវបង ប្អូនប្រជាពលរដ្ឋ និងអាជ្ញាធរក្នុងមូលដ្ឋាន មេត្តាជួយចូលរួមប្រុងប្រយ័ត្ន និងជួយថែ រក្សាតំបន់សុវត្ថិភាព ស្លាកសញ្ញាសម្គាល់ គ្រោះថ្នាក់ និងស្ថិតនៅឆ្ងាយពីគ្រាប់បែក ទាំងនេះចៀសវាងដាច់ខាតទៅគាស់កកាយ ដោយយល់ថា គ្មានគ្រោះថ្នាក់ ឬគ្រោះ ថ្នាក់ត្រឹមហៀរទឹកភ្នែក ព្រោះជាក់ស្តែង មន្ត្រីស៊ីម៉ាក់គ្រាន់តែដាច់ស្រោមដៃតិច តួចក៏ពងរមាស់ពេញដៃដែរ។

លើសពីនេះទៀតលោកក៏បានអំពាវ នាវដល់អង្គការហាមឃាត់អាវុធគីមីរបស់ អង្គការសហប្រជាជាតិ ចុះមកត្រួតពិនិត្យ និងផ្តល់របាយការណ៍ប្រកបដោយតម្លា ភាព ដើម្បីមន្ត្រីជំនាញកម្ពុជាមានវិធានការ សមស្របជួយប្រជាជន។

សូមជម្រាបថា បើតាមលោក ហេង រតនា អាមេរិកបានទម្លាក់គ្រាប់បែកនៅ កម្ពុជាមានកាកសំណល់ជាតិផ្ទុះសង្គ្រាម មានចំនួនច្រើនឥតគណនាបានបន្តសម្លាប់ កូនចៅខែ្មរទាំងក្នុង និងក្រោយសង្គ្រាមបាន បញ្ចប់។ ក្នុងនោះសហរដ្ឋអាមេរិកបាន ទម្លាក់គ្រាប់បែកនៅកម្ពុជាតាមទិន្នន័យ មិនទាន់ពេញលេញ គឺមានចំនួន១១៥. ២៧៥ទីតាំង(ឬកំណត់ត្រា)មានការហោះ ហើរទម្លាក់ចំនួន២៣០.៥៤៤លើកមាន ចំនួនគ្រាប់ទម្លាក់ចំនួនជាង២លាន៥៩ ម៉ឺនគ្រាប់ មានទម្ងន់ជាង២លាន៨សែន តោន(២.៨០៣.៨៦៨.១៥២គីឡូក្រាម) ក្នុងនោះមានគ្រាប់បែកចង្កោម គិតជាកូន គ្រាប់បែកចង្កោមចំនួនជាង២៧លាន៩ សែនគ្រាប់។

ដោយឡែកគ្រាប់បែកជាអាវុធគីមី ប្រភេទពណ៌ទឹកក្រូច និងប្រភេទអាវុធគីមី មួយចំនួនទៀតមិនសិ្ថតក្នុងទិន្នន័យនេះ នៅឡើយទេ៕ ហេង សូរិយា