ព័ត៌មានទាន់ហេតុការណ៍៖

គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ២គ្រាប់ត្រូវកម្លាំងជំនាញប្រមូលយកទៅកម្ទេចចោល

ខេត្តតាកែវ ៖គ្រាប់យុទ្ធភណ្ឌ័មិនទាន់ផ្ទុះ ចំនួន២គ្រាប់ត្រូវកម្លាំងជំនាញប្រមូលយកទៅកម្ទេចចោល នៅរសៀលថ្ងៃអង្គារ ៩រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅក្នុងភូមិដូនពែង សង្កាត់បារាយណ៍ ក្រុងដូនកែវ ខេត្តាកែវ ។

ការប្រមូលនិងយកទៅកម្ទេចចោលនេះ ធ្វើឡើងដោយ កម្លាំងការិយាល័យគ្រប់គ្រងអាវុធគ្រឿងផ្ទុះ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ចុះសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់បារាយណ៍ នៃអធិការដ្ឋាននគរបាលក្រុងដូនកែវ រួមជាមួយស៊ីម៉ាក់ប្រមូលគ្រាប់យុទ្ធភណ្ឌ័មិនទាន់ផ្ទុះស្ថិតនៅ ដោយប្រមូលបានចំនួន២គ្រាប់ ប្រភេទត្បាល់៨០មីល្លីម៉ែត្រ ។

NKD-36x6_outline

បច្ចុប្បន្ន គ្រាប់ខាងលើបានប្រគល់ជូនស៊ីម៉ាក់ដើម្បីយកទៅកម្ទេចចោលរួចហើយ ៕ ភ្នំដា