ព័ត៌មានទាន់ហេតុការណ៍៖

គ្រូខ្មែរពូកែស័ក្តិសិទ្ធិ! លេងម៉ាទំហឹង រហូតដល់ស្លាប់អ្នកជំងឺម្នាក់

ខេត្តស្ទឹងត្រែង: កាលពីវេលាម៉ោង៤រសៀល ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨ មានករណីជនសង្ស័យជាគ្រូចូលរូបម្នាក់ ព្យាបាលជំងឺជនរងគ្រោះដោយការវាយ រួចអូសមកក្បែរបង្អួចជាន់.កវាយបន្ថែម រហូតជនរងគ្រោះដាច់ខ្យល់ស្លាប់ ក្នុងភូមិឆ្វាំង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ។

ជនរងគ្រោះឈ្មោះ ឡុង សែម ភេទស្រី អាយុ៦៤ឆ្នាំ មានទីលំនៅភូមិស្រម៉ ឃុំទឹកជ្រៅ ស្រុកតំបែ ខេត្តត្បូងឃ្មុំ ចំណែកជនសង្ស័យឈ្មោះ ឈន់ ភេទស្រី ប្តីឈ្មោះ ស៊ុ ស្រុង (ជាគ្រូចូលរូប) រស់នៅភូមិឃុំកើតហេតុខាងលើ។

តាមការបំភ្លឺពីឈ្មោះស៊ីម អូន ភេទស្រី អាយុ៤៧ឆ្នាំ ត្រូវជាកូនបង្កើតរបស់ជនរងគ្រោះ បានឲ្យដឹងថា មុនពេលកើតហេតុរូបខ្លួនបានយកម្តាយមកព្យាបាលជំងឺនឹងគ្រូចូលរូបខាងលើ ដោយម្តាយខ្លួនមានជំងឺក្តៅរោល រាល និងឈឺសន្លាក់ដៃជើង ដោយល្បីថា មើលពូកែស័ក្តិសិទ្ធិ ។

គាត់ក៏នាំជនរងគ្រោះ មកមើល ស្រាប់តែគ្រូស្រីចូលរូបនោះ ប្រាប់ឲ្យគាត់ចុះដី ហាមមិនឲ្យឡើងមើលទេ ក្រោយមក ស្រាប់តែគ្រូនោះយកដំបងឫស្សី ប្រហែលប៉ុនកដៃប្រវែងប្រហែល១ម៉ែត្រ មកវាយជនរងគ្រោះជាម្តាយសុះសាច់ ហើយគ្រូនោះសួរទៅម្តាយគាត់ថា៖ (ឆ្លើយមកចេញហើយឬនៅ) ពេលនោះគាត់ឮម្តាយគាត់ស្រែកថា អញឈឺណាស់មិនដឹងទេ គ្រូចូលរូប បន្តវាយដោយឲ្យប្តីឈ្មោះ ស៊ុ ស្រុង ជួយចាប់ និងអូសមកខាងបង្អួចជាន់ក ឲ្យប្រពន្ធដែលជាគ្រូវាយរហូតបាត់មាត់ ទើបប្រពន្ធជាគ្រូនោះឈប់វៃ។

លោយសាយ កង នាយរងនគបាលប៉ុស្តិ៍ឃុំសំអាងបានឲ្យដឹងថា ក្រោយពីជនសង្ស័យពីអ្នកប្តីប្រពន្ធធ្វើសកម្មភាព រហូតដល់ជនរងគ្រោះបាត់មាត់ សង្ស័យថាស្លាប់ ទើបគ្រូនោះចុះមកដី ហើយប្រាប់ទៅឈ្មោះ ស៊ីម អូន ជាកូនជនរងគ្រោះថា ខ្លួនទៅបត់ជើងសិន ចាំម៉ោង៨ គាត់ដឹងខ្លួនហើយ កុំទៅក្បែរឬប៉ះពាល់ឲ្យសោះ ងាយស្រួលជនសង្ស័យរំដោះខ្លួន ។

ដោយបាត់គ្រូយូរពេក ម្យ៉ាងទៀតដល់ម៉ោងកំណត់ហើយ ទើបកូនជនរងគ្រោះ ឡើងមកមើលម្តាយ ទើបដឹងថា ម្តាយបានស្លាប់ទៅហើយ ទើបខ្លនរាយការណ៍ប៉ុស្តិ៍រដ្ឋបាលឃុំសំអាង ពេលនោះ ជនសង្ស័យទាំងពីរអ្នកប្តីប្រពន្ធ គេចខ្លួនបាត់ដោយសុវត្ថិភាព មុនសមត្ថកិច្ចទៅដល់។

លោកបញ្ជាក់ទៀតថា នេះជាអំពើឃាតកម្មពិតប្រាកដ ដោយប្រើដំបង វាយទៅលើជនរងគ្រោះរហូតដល់ស្លាប់ទើបឈប់ តាមការសន្និដ្ឋានរបស់លោក ក្រោយ មកក៏ប្រើល្បិចរយះពេលជាច្រើនម៉ោងដើម្បីគេចខ្លួន អាចពាក់ព័ន្ធផ្សំគំនិតជាកូនប្រុសម្នាក់ទៀត ដែលមានរថយន្តសាំងយ៉ុង ពណ៌លឿងមិនចាំស្លាកលេខ គ្រាន់តែចាំថា នៅខាងក្រោយគូទរថយន្តនោះ មានដាក់អក្សរក្រចេះ ស្ទឹងត្រែង ឆ្វាំង រត់តាក់ស៊ីតែប៉ុណ្ណោះ ភ្លាមៗ កម្លាំងេបស់ស្នងការខេត្តលោកចុះមកពិនិត្យ រួចដាក់កម្លាំងស្រាវជ្រាវ និងផ្តលដំណឹងដល់កម្លាំងជំនាញខេត្តផ្សេង សហការបន្ត បើមានដំណឹងឬជួបបានស្គាល់មេត្តាឃាត់ភ្លាម ៕ មាស សុផាត

រូបថតជនសង្ស័យជាគ្រូខ្មែរ និងភរិយា