ព័ត៌មានទាន់ហេតុការណ៍៖

គ្រូជម្រើសជាតិប្រេស៊ីលបង្ហាញឈ្មោះខ្សែប្រយុទ្ធម្នាក់ជំនួស Neymar

គ្រូបង្វឹកជម្រើសជាតិប្រេស៊ីលលោក Tite បានបង្ហាញបញ្ជីឈ្មោះកីឡាករដោយគ្មានឈ្មោះខ្សែប្រយុទ្ធឆ្នើម Neymar នោះទេ ខណៈដែលបញ្ជីឈ្មោះកីឡាករនេះ ត្រៀមសម្រាប់ប្រកួតជាមួយរុស្សុី និងប្រកួតមិត្តភាពជាមួយអាល្លឺម៉ង់ក្នុងពេលឆាប់ៗនេះ ។

ការប្រកួតនឹងធ្វើឡើងនៅថ្ងៃទី២៣ និងថ្ងៃទី២៧ ខែមីនាខាងមុខដែលការប្រកួតមិត្តភាពនេះមុនរៀបចំខ្លួនធ្វើដំណើរទៅ World Cup ដែលនឹងចាប់ផ្ដើមនៅថ្ងៃទី១៥ ខែមិថុនាហើយនោះ។ ពេលនេះ Neymar ដែលជាកីឡាករសំខាន់របស់ជម្រើសជាតិប្រេស៊ីលបានរងរបួសទៅហើយដូច្នេះលោក Tite បង្ខំចិត្តដកចេញហើយដាក់ខ្សែប្រយុទ្ធម្នាក់មកជំនួស។

ខ្សែប្រយុទ្ធ Willain Jose មានវ័យ២៦ឆ្នាំគឺខ្សែប្រយុទ្ធឆ្នើមម្នាក់របស់ក្លិប Real Sociedad ត្រូវបានកោះហៅជាលើកដំបូង និងកីឡាករ Talisca ដែលកំពុងលេងនៅប្រទេសទួរគី។ កីឡាករសំខាន់ដែលអវត្តមានមានខ្សែការពារស្លាប Alex Sandro របស់ Juventus ដោយគ្រូបង្វឹកយក Filipe Luis ពីក្លិបAt.Madrid វិញ ។

បញ្ជីឈ្មោះកីឡាករទាំងអស់ដែលលោក Tite បង្ហាញមុនពេលការប្រកួត World Cupនៅប្រទេសរុស្សុីមកដល់ ៖

NKD-36x6_outline

អ្នកចាំទី ៖ Alisson (Roma/ITA), Neto (Valencia/ESP), Ederson (Man City/ENG),។

ខ្សែការពារ ៖ Daniel Alves (Paris Saint-Germain), Fagner (Corinthians) Filipe Luis (Atletico Madrid), Marcelo (Real Madrid), Miranda (Inter Milan), Marquinhos (PSG), Thiago Silva (PSG), Geromel (Gremio), Rodrigo Caio (Sao Paulo)។

ខ្សែបម្រើ ៖Casemiro (Real Madrid) Fernandinho (Manchester City), Fred (Shakhtar Donestk), Paulinho (Barcelona), Renato Augusto (Beijing Guoan), Willian (Chelsea), Philippe Coutinho (Barcelona), Talisca (Besiktas) ។

ខ្សែប្រយុទ្ធ ៖ Gabriel Jesus (Manchester City), Roberto Firmino (Liverpool), Douglas Costa (Juventus), Willian Jose (Real Sociedad), Taison (Shakhtar Donestk) ៕ ដេវីត