ព័ត៌មានទាន់ហេតុការណ៍៖

គ្រូបង្វឹកក្រុមជម្រើសជាតិអេស្ប៉ាញនឹងមកដឹកនាំក្រុម Real Madrid ក្រោយWorld Cupចប់

លោក Julen Lopetegui គ្រូបង្វឹកក្រុមជម្រើសជាតិអេស្ប៉ាញត្រូវបានតែងតាំង ធ្វើជាគ្រូបង្វឹករបស់ក្រុម Real Madrid ដើម្បីជំនួសតំណែងលោក Zinedine Zidane។

ម្ចាស់ជើងឯក Champions League ឆ្នំា២០១៨នេះបានប្រកាសជាផ្លូវការថា “Real Madrid សូមប្រកាស់ថា Julen Lopetegui នឹងក្លាយទៅជាគ្រូបង្វឹកថ្មីរបស់ក្លិបនៅរដូវកាល ក្រោយហើយគ្រូបង្វឹកវ័យ៥១ឆ្នាំរូបនេះនឹងចាប់ផ្តើមការងារក្រោយការប្រកួត World Cup ចប់ជាមួយនឹងក្រុមជម្រើសជាតិអេស្ប៉ាញ”។

ការតែងតាំងនេះធ្វើឡើងដើម្បីជំនួសលោក Zinedine Zidane ដែលបាននាំក្រុមអធិរាជ ឈ្នះជើងឯក Champions League ៣ដង និងបានចេញពីតំណែងកាលចុងខែឧសភា។

លោក Lopetegui ធ្លាប់ដឹកនាំ FC Porto ២ឆ្នាំមុនទៅគ្រប់គ្រងជម្រើសជាតិអេស្ប៉ាញ តាំងពីខែកក្កដា ឆ្នាំ២០១៦ដើម្បីជំនួសតំណែងលោក Vicente del Bosque។ ក្រោយការដឹកនាំរបស់លោក Lopetegui ក្រុមជម្រើសជាតិអេស្ប៉ាញមិនទាន់ចាញ់មួយប្រកួត ឡើយក្នុងចំណោម២០ប្រកួត ៕ ដេវីត