ព័ត៌មានទាន់ហេតុការណ៍៖

គ្រឿងក្នុងមាន់ ជើងមាន់ និងគ្រឿងក្នុងជ្រូកនាំចូលខុសច្បាប់ជិត២តោនត្រូវបានសមត្ថកិច្ចចាប់ដុតកម្ទេចចោល

ភ្នំពេញ៖ គ្រឿងក្នុងមាន់ ជើងមាន់ និងគ្រឿងក្នុងជ្រូកសរុប១៨៩០គីឡូក្រាមជិត២តោន ដែលបាននាំចូលតាមច្រករបៀងពីប្រទេសថៃខុសច្បាប់លួចបង្កប់ដឹកតាមរថយន្តឈ្នួល និងរថយន្តក្រុងដឹកអ្នកដំណើរ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញរបស់នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ ចាប់រឹបអូសបានកាលពីកន្លងទៅនោះ ដោយឡែកនៅរសៀលថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៧ បានដុតកម្ទេចចោលនៅក្នុងទីលានចាក់សំរាម ស្ថិតក្នុងភូមិ បាគូ និងភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោរាជធានីភ្នំពេញ។

ប្រភពពីមន្ត្រីជំនាញម្នាក់បង្ហើបឲ្យដឹងថា ទំនិញទាំងនេះតាមពិតទៅវាមិនហួសដឺឡេ ឬខូចគុណភាពនោះ តែទំនិញទាំងនេះគេនាំចូលខុសគ្មានច្បាប់អនុញ្ញាតលាក់បង្កប់ក្រោមកៅរថយន្តឈ្នួល និងរថយន្តក្រុងដឹកអ្នកដំណើរ។ ជា ពិសេសខុសលក្ខិណៈបច្ចេកទេសតែម្តង តាមធម្មតាសាច់មាន់ ជើងមាន់ គេត្រូវដាក់ក្លាស្សេទើបវាមិនខូចគុណភាព។ ប្រភពដដែលបន្តថា សមត្ថកិច្ចយើងបានស្ទាក់ចាប់បាននៅផ្លូវលេខ៧១១ ម្តុំផ្សារសំណង់១២ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក និងមួយទីតាំងទៀតនៅផ្លូវជាតិលេខ៥។ ក្នុងនោះសមត្ថកិច្ចយើងបានដកហូតរថយន្ត១គ្រឿងម៉ាក់ HYUNDIA ពណ៌ស ពាក់ស្លាកលេខ ច3525ភព2ព្រោះរថយន្តនេះជារថយន្តទំនិញដឹកជញ្ជូនបន្តចែកចាយលើទីផ្សារ។

លោកឧត្តមសេនីយ៍ទោ ផាន់ សុផល អនុប្រធាននាយកដ្ឋានគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃបានផ្តល់បទសម្ភាស់ថា ដោយមានការចង្អុលបង្ហាញពីនាយឧត្តមសេនីយ៍សតិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាពិសេសពីឯកឧត្តមប្រធាននាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច បានបញ្ជាឲ្យធ្វើការបង្ក្រាបទំនិញដែលគ្មានការអនុញ្ញាតនេះ។ លោកបន្តថា ទំនិញគឺសមត្ថកិច្ចយើងចាប់បានដោយលួចលាក់ដឹកតាមរថយន្ត។លោកអនុប្រធាននាយកដ្ឋានក៏បានអំពាវនាវផងដែរដល់អ្នកប្រើប្រាស់ឲ្យមានការប្រុងប្រយ័ត្ន។ លោកថា យើងបង្ក្រាបបាននៅខណ្ឌទួលគោក និងខណ្ឌ៧មករា និងផ្លូវជាតិលេខ៥។ ដោយឡែកម្ចាស់បានគេចខ្លួន។

NKD-36x6_outline

ជាមួយគ្នានេះផងដែរ មន្ត្រីកាំកុងត្រួលដែលបានចូលរួមនោះក៏បានផ្តល់បទសម្ភាសថា ទំនិញទាំងនេះសមត្ថកិច្ចយើងបានដូកហូត២ទីតាំង គឺទីតាំងទី១ នៅបេនរថយន្តក្រុង សង្កាត់មនោរម្យ ខណ្ឌ៧មករាបានដកហូតគ្រឿក្នុងេជ្រូកហើយទំនិញទាំងនេះពុំមានច្បាប់អនុញ្ញាតនាំចូលនោះទេ និងទី២ សាច់មាន់ ជើងមាន់ នាំចូលតាមផ្លូវជាតិលេខ៥៕ តាឡឹម