ព័ត៌មានទាន់ហេតុការណ៍៖
" alt="" width="1024" height="100" />" alt="" width="1045" height="100" />

គ្រឿងញៀនជិត១៦គីឡូក្រាម ត្រូវអាវុធហត្ថខេត្តបាត់ដំបងបង្រ្កាបបាន

ចែករំលែក៖

ខេត្តបាត់ដំបង៖ កម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបង នៅវេលាថ្ងៃត្រង់ទី១២ ខែកុម្ភៈ បង្ក្រាបករណីជួញដូរគ្រឿងញៀនទ្រង់ទ្រាយធំ ដោយឃាត់ខ្លួនជនសង្ស័យ៣នាក់ និងគ្រឿងញៀនជិត១៦គីឡូក្រាម ។

ការបង្ក្រាបនេះ ធ្វើឡើងនៅចំណុចក្រុមទី៨ ភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ។

របាយការណ៍សមត្ថកិច្ច បង្ហាញថា សមត្ថកិច្ចដកហូតវត្ថុតាង ថ្នាំញៀនសរុបទម្ងន់ ១៥,៨គីឡូក្រាម ក្នុងនោះ ប្រភេទថ្នាំញៀនម្សៅក្រាមពណ៌សថ្លារឹង ឬម៉ាទឹកកកមានទម្ងន់ ៩,៧០ គីឡូក្រាម និងថ្នាំគ្រាប់ ប្រភេទ (WY) ទម្ងន់ ៦,១០ គីឡូក្រាម។

បច្ចុប្បន្នមន្ត្រីជំនាញ កងរាជអាវុធហត្ថខេត្តបាត់ដំបង កំពុងបន្តនីតិវិធីលេីក្រុមជនសង្ស័យ ៕


ចែករំលែក៖