ព័ត៌មានទាន់ហេតុការណ៍៖

គ្រោះថ្នាក់ចរាចរណ៍បុកពីក្រោយ រថយន្តបណ្តាលឲ្យអ្នកបើកបរម៉ូតូ រងរបួសធ្ងន់

ខេត្តព្រះសីហនុ៖ វេលាម៉ោង១៩និង១៥នាទី ថ្ងៃសៅរ៍ ២កើត ខែទុតិយាសាឍ ឆ្នាំច សំរិទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៨ មានគ្រោះថ្នាក់ចរាចរណ៍០១កើតឡើងលើដងផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ២១០ និង ២១១ ក្នុងឃុំបិតត្រាំង ស្រុកព្រៃនប់ ។

គ្រោះថ្នាក់នេះកើតឡើង គឺម៉ូតូ០១គ្រឿងម៉ាកនិច ពណ៌ ស គ្មានស្លាកលេខ ទិសដៅពីខេត្តព្រះសីហនុទៅភ្នំពេញបើកបរដោយឈ្មោះ អេន រដ្ឋា ភេទប្រុសអាយុ៣៤ឆ្នាំ មានទីលំនៅភូមិស្មាច់ដែងឃុំរាមស្រុកព្រៃនប់ មកដល់ចំណុចខាងលើបានបុកពីក្រោយ រថយន្ត០១គ្រឿងម៉ាក ហុិន ដាយ (ប្រភេទបែន) ពាក់ស្លាកលេខព្រះសីហនុ ៣A ៣០១៨ ចតនៅលើចិញ្ចើមថ្នល់ខាងស្តាំ មិនមានស្លាកសញ្ញា (មិនស្គាល់អត្តសញ្ញាណម្ចាស់រថយន្ត) បណ្តាលឲ្យអ្នកបើកបរម៉ូតូ រងរបួសធ្ងន់បញ្ជូនទៅសង្គ្រោះនៅពេទ្យខេត្តព្រះសីហនុ ។ រីឯវត្ថុតាងត្រូវបានយកទៅរក្សាទុកនៅ នគរបាលប៉ុស្តិ៍បិតត្រាំង ៕ ឆ្លាម សមុទ្រ