ព័ត៌មានទាន់ហេតុការណ៍៖

គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ឱកាស​ចូល​ឆ្នាំ​ចិន​នៅ​​ខេត្ដពោធិ៍សាត់​ស្លាប់​៣​របួសធ្ងន់​ស្រាល​១៦​នាក់​

​ខេត្ដពោធិ៍សាត់​ ៖​ នគរបាល​តាម​ បណ្ដា​ស្រុក​-​ក្រុង​ខេត្ដពោធិ៍សាត់​បាន​ ប្រាប់​ថា​ ចាប់ពី​ថ្ងៃ​ទី​១៨​ ដល់​២២​ ខែ​ កុម្ភៈ​ មាន​គ្រោះថ្នាក់​ចរាចរណ៍​៨​ករណី​ កើតឡើង​បណ្ដាល​ឱ្យ​មនុស្ស​៣​នាក់​ស្លាប់​ និង​១៦​នាក់​ទៀត​របួសធ្ងន់​ស្រាល​។​

ប្រភព​ព័ត៌មាន​បន្ដ​ថា​ ករណី​ទី​១​ៈ​ នៅ​ថ្ងៃ​ទី​១៨​ ខែកុម្ភៈ​ មាន​គ្រោះថ្នាក់​ ចរាចរណ៍​១​ករណី​នៅ​ស្រុក​កណ្ដៀង​ដោយសារ​ម៉ូតូ​បុក​គ្នា​បណ្ដាល​ឱ្យ​ស្លាប់​ម្នាក់​រង​ របួសធ្ងន់​៤​នាក់​។​

ករណី​ទី​២​ ៖​ នៅ​ស្រុក​បាកាន​ជិះ​ម៉ូ​ូ​តូ​ បុក​រថយន្ដ​ដែល​បើក​ឆ្លងផ្លូវ​បណ្ដាល​ឱ្យ​ របួសធ្ងន់​៣​នាក់​។​ ករណី​ទី​៣​ ៖​ នៅ​ស្រុក​ ភ្នំក្រវាញ​ ជិះ​ម៉ូតូ​បុក​ម៉ូតូ​២​លើក​បណ្ដាល​ ឱ្យ​របួសធ្ងន់​២​នាក់​ ស្រាល​២​នាក់​។​ ករណី​ ទី​៣​ ៖​ នៅ​ក្រុង​ពោធិ៍សាត់​ម៉ូតូ​បុក​ម៉ូតូ​២​ លើក​ បណ្ដាល​ឱ្យ​របួសធ្ងន់​ម្នាក់​ស្រាល​៣​ នាក់​ ។​ ករណី​ទី​៥​ ៖​ នៅ​ស្រុក​ក្រគរ​ ម៉ូតូ​ ធុន​ធំ​បុក​ម៉ូតូ​បើក​ឆ្លងផ្លូវ​បណ្ដាល​ឱ្យ​ស្លាប់​ ម្នាក់​របួសធ្ងន់​២​នាក់​ និង​ស្រាល​ម្នាក់​។​ លុះដល់​ថ្ងៃ​ទី​២០​និង​២២​ ខែកុម្ភៈ​ នៅ​ក្រុង​ ពោធិ៍សាត់​កើតឡើង​២​ករណី​ទៀត​រវាង​ រថយន្ដ​នឹង​ម៉ូតូ​បណ្ដាល​ឱ្យ​ស្លាប់​ម្នាក់​ របួសធ្ងន់​២​នាក់​ និង​ស្រាល​ម្នាក់​ព្រម​ ទាំង​ខូចខាត​ម៉ូតូ​និង​រថយន្ដ​ផង​ដែរ​។​

​ប្រភព​ព័ត៌មាន​ពី​នគរបាល​ស្រុក​បាន​ បន្ថែម​ថា​ មធ្យោបាយ​ធ្វើ​ដំណើរ​ត្រូវ​បាន​ នគរបាល​ចរាចរ​យក​ទៅ​រក្សា​ទុក​នៅ​អ​ធិ​ ការដ្ឋាន​នគរបាល​ស្រុក​ដែល​បាន​កើត​ ឡើង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​។​ ម្យ៉ាង​ ទៀត​មធ្យោបាយ​មួយ​ចំនួន​សមត្ថកិច្ច​ យក​មក​រក្សា​ទុក​នៅ​ស្នងការដ្ឋាន​នគរ​ បាល​ខេត្ដ​ដើម្បី​រង់ចាំ​ភាគី​ទាំង​សងខាង​ ចូលខ្លួន​មក​ដោះស្រាយ​តាម​នីតិវិធី​។​

ទាក់ទិន​នឹង​ករណី​គ្រោះថ្នាក់​នេះ​ដែរ​ នគរបាល​ឱ្យ​ដឹង​ថា​ គ្រោះថ្នាក់​ចរាចរណ៍​នេះ​ កើតឡើង​ដោយសារ​តែ​បើកបរ​លឿន​ បើកបរ​ទាំង​អាការ​ស្រវឹង​ បើកបរ​មិន​ គោរព​សិទ្ធិ​គ្នា​ មិន​ប្រកាន់​ស្ដាំ​ និង​បើក​ ជែង​ក្នុង​ស្ថានភាព​គ្រោះថ្នាក់​ ៕​ ប៉ឹម​ពិន​

1424664537169

1424664520690

1424664534073