ព័ត៌មានទាន់ហេតុការណ៍៖

គ្រោះថ្នាក់​ចរាចរណ៍​២​ករណី​ផ្ទួន​គ្នា​នៅ​​ ​កន្លែង​តែ​មួយ​របួសធ្ងន់​ស្រាល​៦​នាក់​នៅ​រង្វង់​ មូល​ចោម​ចៅ​ –

ភ្នំពេញ​៖​ បុរស​២​នាក់​និង​ស្ត្រី​ម្នាក់​រួម​ដំណើរ​ជាមួយ​បាន​បើករថយន្ត​សេរី​ទំនើប​មួយ​ គ្រឿងក្នុង​ល្បឿន​លឿន​ទាំង​ស្ថានភាព​ស្រវឹងស្រា​ជោកជាំ​បាន​ជ្រុល​ឡើង​លើ​ឃឿ​ន​សួនច្បារ​ រង្វង់​មួល​ចោម​ចៅ​បណ្តាល​ឲ្យ​ឡើង​ហោះ​ទៅ​បុក​និង​រថយន្ត​ហ៊ី​យាន់​ដាយ​មួយ​គ្រឿង​ទៀត​ ដែល​កំពុង​ចត​ស្ងៀម​នៅ​ក្បែរ​នោះ​រង​ការ​ខូចខាត​យ៉ាងដំណំ​ ។​ ហេតុការណ៍​នេះ​បាន​កើត​ ឡើង​កាលពី​វេលា​ម៉ោង​២៣​និង​២០​នាទី​យប់​ ថ្ងៃ​ទី​១​ ខែកុម្ភៈ​ ឆ្នាំ​២០១៥​ តាម​បណ្តោយ​ ផ្លូវជាតិ​លេខ​៤​ ស្ថិត​ក្នុង​សង្កាត់​ចោម​ចៅ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ។​

​តាម​សាក្សី​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​គេ​បានឃើញ​រថយន្ត​ ម៉ាក​ហ៊ី​យាន់​ ពណ៌​ក្រហម​គ្មាន​ស្លាក​លេខ​បាន​បើក​មក​ឈប់​លើ​ដងផ្លូវ​ក្បែរ​រង​វង់​មួល​ចោម​ចៅ​ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​បាន​ប្រហែលជា​២០​នាទី​ក្រោយមក​ ស្រាប់តែ​មាន​រថយន្ត​ សេរី​ ទំនើប​មួយ​គ្រឿង​ទៀត​ ពណ៌​ស​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 2V-6598​ បើកបរ​ដោយ​បុរស​ ២​នាក់​និង​ស្ត្រី​ម្នាក់​ដែល​ត្រូវជា​ម្តាយ​រួម​ដំណើរ​ជាមួយ​ ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤​ ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​ ក្នុង​ល្បឿន​លឿន​ទាំង​ស្ថានភាព​ស្រវឹងស្រា​ជោកជាំ​ បាន​បើក​ ជ្រុល​ឡើង​លើ​សួនច្បារ​រង្វង់​មួល​ចោម​ចៅ​បណ្តាល​ឲ្យ​ហោះ​ទៅ​បុក​និង​រថយន្ត​ហ៊ី​យាន់​ដាយ​ បណ្តាល​ឲ្យ​រង​ការ​ខូចខាត​ និង​ស្ត្រី​ជា​ម្តាយ​រង​របួសស្រាល​ ។​

​សាក្សី​ដដែល​បាន​បន្ត​ថា​ បន្ទាប់​ពី​កើតហេតុ​បាន​៣០​នាទី​ក្រោយមក​មាន​អ្នកដំណើរ​ជា​ច្រើន​បាន​មក​ឈប់​មើ​ក​ហេតុ​ ការណ៍​ខាងលើ​ ស្រាប់តែ​មាន​រថយន្ត​កូ​រូ​ឡា​ ពណ៌​ស្លែ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2A-3210​ បើកបរ​ដោយ​បុរស​ម្នាក់​និង​៣​នាក់​ទៀត​រួម​ដំណើរ​ជាមួយ​ បាន​ធ្វើ​ដំណើរ​តាម​ បណ្តោយ​ផ្លូវជាតិ​លេខ​៤​ ក្នុង​ទី​ស​ដៅ​ពី​លិចទៅ​កើត​ ក្នុង​ល្បឿន​លឿន​ទាំង​ស្ថានភាព​ ស្រវឹងស្រា​ជោក​ និង​មិន​បាន​មើល​មុខ​ក៏​ជ្រុល​បុក​ម៉ូតូ​ស​១២៥​ សេរី​ឆ្នាំ​២០១៤​ ជិះ​ដោយ​ ប្តី​ប្រពន្ធ​២​នាក់​ និង​រុញ​ខ្ទប់​ រ៉ឺ​ម៉ក​ដឹក​ស្រា​បៀរ​ ជិះ​គ្នា​៣​នាក់​ ស្រី​២​នាក់​ប្រុស​ម្នាក់​ បណ្តាល​ ឲ្យ​រង​របួសធ្ងន់​៣​នាក់​ស្រាល​២​នាក់​ ចំណែក​រថយន្ត​និង​ម៉ូតូ​រង​ការ​ខូចខាត​យ៉ាងដំណំ​ ។​

​ក្រោយ​ពេល​កើតហេតុ​ជន​រង​គ្រោះ​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​ដឹក​ទៅ​មន្ទីរពេទ្យ​ភ្លាមៗ​ ចំណែក​រថយន្ត​ទាំង​៣​គ្រឿង​និង​ម៉ូតូ​ត្រូវ​បាន​សមត្ថកិច្ច​មូលដ្ឋាន​បាន​សហការ​ជាមួយ​ជំនាញ​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើង​គោក​ដើម្បី​រង់ចាំ​ដោះស្រាយ​តាម​ផ្លូវច្បាប់​។​
​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ក្នុង​រយៈពេល​ត្រឹមតែ​២០​នាទី​សោះ​មាន​ហេតុការណ៍​គ្រោះថ្នាក់​ ចរាចរណ៍​២​ករណី​ផ្ទួនៗ​គ្នា​និង​មាន​មនុស្ស​រង​របួសធ្ងន់​ស្រាល​៦​នាក់​ ៕
ts9

ts4

ts5

ts7

ts8