ព័ត៌មានទាន់ហេតុការណ៍៖

គ្រោះថ្នាក់​ចរាចរណ៍ ​រថយន្ត​ធុន​ធំ​បុក​គ្នា​ជ្រុល​ទៅ​បុក​ផ្ទះ​ ជាងកាត់ដេរ​ស្លាប់​មនុស្ស​ម្នាក់​

ខេត្តកំពង់ឆ្នាំង​ ៖​ មនុស្ស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​ពេល​ដែល​កំពុង​លង់លក់​ក្នុង​ដំណេក​ទាំង​កណ្តាល​យប់​ ដោយសារ​តែ​រថយន្ត​ពីរ​គ្រឿង​បុក​គ្នា​ពេញ​មួយ​ទំហឹង​ និង ​ជ្រុល​ទៅ​ផ្ទះ​តៀម​ របស់​ជាងកាត់ដេរ​ដែល​ស្ថិត​នៅ​ក្បែ​ចិញ្ចើម​ផ្លូវ​បាក់​ខ្ទេច​។​

​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ ម៉ោង​១១​និង​ ៤០​នាទី​យប់​ថ្ងៃ​ទី​២​ ខែកុម្ភៈ​ ឆ្នាំ​២០១៥​ នៅ​ចន្លោះ​គីឡូម៉ែត្រ ​លេខ​៦៦​និង​៦៧​ ស្ថិត​ក្នុងភូមិ​ស្វាយ​កោះ​ ឃុំ​តា​ជេស​ ស្រុក​កំពង់ត្រឡាច​ ខេត្តកំពង់ឆ្នាំង​ ។​

នគរបាល​ចរាចរ​បាន​ឲ្យ​ដឹង​ថា​ ជន​រង​គ្រោះ​ដែល​ស្លាប់​ក្នុង​ឧប្បត្តិ​ហេតុនេះ​ឈ្មោះ​ ទាំ​ រ៉ាត់​ ភេទ​ស្រី​ អាយុ​៣៣​ឆ្នាំ​ ជា​ខ្មែរឥស្លាម​ រស់នៅ​ក្នុង​ឃុំ​តា​ជេស​ ស្រុក​កំពង់ត្រឡាច​ បាន​មក​ជួល​ដី​ធ្វើ​តូប​ បើក​កន្លែង​កាត់ដេរ​ នៅ​ក្នុងភូមិ​កើតហេតុ​នេះ​ ។​

នគរបាល​ចរាចរ​បាន​ឲ្យ​ដឹង​ទៀត​ថា​ នៅ​មុន​ពេល​កើតហេតុ​ មាន​រថយន្ត​មួយ​គ្រឿង​ជា​ប្រភេទ​រថយន្ត​ដឹក​ទំនិញ​ ម៉ាក​ហ្វុ​យ​ហ្ស៊ូ​ ពណ៌​ស​ ពាក់​ស្លាក​លេខ​ 3A-0320​ ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ នៅ​ពេល​មក​ដល់​ចំណុច​កើតហេតុ​ ស្រាប់តែ​មាន​រថយន្ត​មួយ​គ្រឿង​ម៉ាក​ហ្វ៊ុ​យ​ហ្ស៊ូ​ ព​ណ៍​បៃតងចាស់​ ពាក់​ស្លាក​លេខ​ តាកែវ​៣A-១០២៤​ ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​បើក​ក្នុង​ល្បឿន​យ៉ាង​លឿន​ ក៍បាន​ជ្រុល​ទៅ​បុក​រថយន្ត​ដែល​ធ្វើ​ដំណើរ​ ច្រាស់ទិស​គ្នា​ចំ​ពីមុខ​ពេញ​មួយ​ទំហឹង​ បណ្តាល​អោយ​រថយន្ត​ហ្វ៊ុ​យ​ហ្ស៊ូ​ ព​ណ៍​ដាច់​ទ្រុង​ធ្លាក់​លើ​ផ្លូវជាតិ​ ដោយឡែក​រថយន្ត​ម៉ាក​ហ្វ៊ុ​យ​ហ្ស៊ូ​ព​ណ៍​បៃតងចាស់​បាន​ជ្រុល​ទៅ​បុក​ផ្ទះ​តៀម​ របស់​មេជាង​កាត់ដេរ​ បាក់​ខ្ទេច​និង​កិន​ជន​រង​គ្រោះ​បាន​កំពុង​ដេក​លង់លក់​នៅ​លើ​គ្រែ​ក្នុងផ្ទះ​តៀម​នេះ​បណ្តាល​អោយ​ស្លាប់​ភ្លាមៗ​តែ​ម្តង​ ។​

ក្រោយ​ពេល​កើតហេតុ​អ្នកបើកប​រថយន្ត​ទាំង​ពីរ​ចុះ​រត់​គេ​ខ្លួន​ទាំងអស់​គ្នា​តែ​ម្តង​ ។​ ដោយឡែក​ជន​រង​គ្រោះ​ត្រូវ​បាន​ដឹក​យក​ទៅ​ធ្វើបុណ្យ​នៅ​ឯ​ស្រុក​កំណើត​ ៕​
4yv7aklf

ood5ta7p

vldadqgv

vyeetrii