ព័ត៌មានទាន់ហេតុការណ៍៖

គ្រោះថ្នាក់​លិច​នាវា​នៅ​ចិន​ អ្នក​ស្លាប់​កើន​៨២​នាក់​

ចែករំលែក៖

​ប្រព័ន្ធ​ផ្សព្វផ្សាយ​ចិន​ កាលពី​ថ្ងៃ​ទី​៥​ ខែមិថុនា​ បាន​បញ្ជាក់​ថា​ ជន​រង​គ្រោះ​បាត់បង់​ជីវិត​ក្នុង​ហេតុការណ៍​ក្រឡាប់​នាវា​ដឹក​អ្នកទេសចរ​នៅ​ក្នុង​ទន្លេ​ Yangtze​ នោះ​បាន​កើន​ដល់​៨២​នាក់​។​ អាជ្ញាធរ​ពាក់ព័ន្ធ​បាន​ដាក់​ការ​អស់សង្ឃឹម​នៅ​ក្នុង​ការ​រក​ជន​រង​គ្រោះ​ដែល​នៅ​រស់រាន​មានជីវិត​។​

​បេស​កម្ម​ភាព​ជួយ​សង្គ្រោះ​ក្លាយជា​បេសកកម្ម​ស្រង់​សាកសព​រាប់រយ​នាក់​ចេញពី​វា​នា​ដែល​ដឹក​មនុស្ស​៤៥៦​នាក់​ ដែល​កំពុង​ធ្វើ​ចរាចរណ៍​នៅ​តាម​ដង​ទន្លេ​ហើយ​ស្រាប់តែ​ជួប​ខ្យល់ព្យុះ​កាលពី​យប់​ថ្ងៃ​ទី​១​ ខែមិថុនា​ ឆ្នាំ​២០១៥​ ។​ រហូត​មក​ដល់​ពេល​នេះ​ ជន​មានភ័ព្វ​សំណាង​ ទឹកដោះ​ម្តាយ​ថ្លៃ​ ដែល​នៅ​រស់រាន​មានជីវិត​នោះ​ គឺ​មាន​តែ​១៤​នាក់​ប៉ុណ្ណោះ​ ក្នុង​នោះ​មាន​ប្រធាន​នា​វឹក​ផង​ដែរ​។​

​អ្នកនាំពាក្យ​ក្រសួង​ដឹក​ជញ្ជូន​ចិន​ លោក​ Xu​ Chengguang​ បាន​ថ្លែង​ក្នុង​សន្និសីទកាសែត​កាលពី​ថ្ងៃ​ទី​៤​ ខែមិថុនា​ថា​ ស្ថានការណ៍​រុករក​ជន​រង​គ្រោះ​ប្រហែល​ចូល​ដល់​ដំណាក់កាល​មួយ​ដែល​ថា​ គ្មាន​នរណា​ម្នាក់​អាច​នៅ​រស់រាន​មានជីវិត​ទៀត​ទេ​ ដូច្នេះ​ យើង​សម្រេច​ថា​ នឹង​ចាប់ផ្តើម​ស្រង់​នាវា​នេះ​ហើយ​៕

relatives-of-a-missing
Paramilitary soliders walk on banks as they wait to transport bodies near site of sunken ship in Jianli section of Yangtze River


ចែករំលែក៖