ព័ត៌មានទាន់ហេតុការណ៍៖

គ្រោះមហន្តរាយខ្យល់កន្រ្តាក់ បណ្តាលឲ្យខូចខាតរលំផ្ទះ ៥០០ជាង និងរបួសធ្ងន់ស្រាលមនុស្ស១០នាក់ជាង ក្នុងនោះធ្លាយពោះវៀនស្រ្តីរងរបួសធ្ងន់

ខេត្តកំពង់ចាម៖ ឥទ្ធិពលធ្លាក់ភ្លៀងនាំទាំងខ្យល់កន្រ្តាក់ បានបោកបក់លំនៅដ្ឋានប្រជាពលរដ្ឋកាលពីល្ងាចថ្ងៃទី១១ ខែឧសភា ២០១៦ ហើយប៉ះពាល់ស្រុកចំនួនពី គឺទឹកដីស្រុកបាធាយ នឹង ស្រុកស្ទឹងត្រង់ ខេត្តកំពុងចាម។

ជាមួយគ្រោះមហន្តរាយដ៏ធ្ងន់ធ្ងរនេះ បណ្តាលឲ្យស្រ្តីម្នាក់បានរបួសធ្ងន់ធ្លាយពោះវៀន នឹង១០នាក់ជាងទៀតរងរបួសស្រាល ហើយផ្ទះប្រមាណជាចំនួន៥០០ខ្នងផ្ទះជាង បានរងខូចមួយចំនួនខ្លះខូចខាតរលំទាំងស្រុង ដោយសាឥទ្ធិពលធ្លាក់ភ្លៀងនាំទាំងខ្យល់កន្រ្តាក់ បោកបក់លំនៅដ្ឋានប្រជាពលរដ្ឋ។

មកដល់ព្រឹកថ្ងៃទី១២នេះ យើងមិនទាន់ដឹងចំនួនផលប៉ះពាល់ជាក់លាក់នៃគ្រោះមហន្តរាយនេះនៅឡើយទេគ្រាន់តែជារបាយការស្រង់បានត្រួសៗនៅកន្លែងកើតហេតុដែលអាជ្ញាធរសមត្ថកិច្ចកំពុងនៅទីនោះសង្រ្គោះពលរដ្ឋ ដែលកំពុងប្រឈមនឹងគ្រោះធម្មជាតិដ៍អាក្រក់នេះប៉ុណ្ណោះ។

ជាមួយគ្នានេះចំពោះវិធានការបឋម អាជ្ញារធរ ខេត្តនឹងចាត់ កំលាំងអន្តរាគមន៍ ដើម្បីជួយប្រជាជន នឹងនាំអំណោយ សង្កសី ស្បៀង ទៅចែកជូនប្រជាពលរដ្ឋរងគ្រោះផងដែរ៕

13230128_640887062724924_7050972060537680533_n

1936076_640887056058258_3199631603030090541_n

13227114_640887022724928_774576675231467738_n

13164402_640887026058261_1420067129964255104_n

13177600_640886986058265_3334962208964604734_n

13151650_640886979391599_866503805420390966_n

ដោយ៖ វណ្ណះ